ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹកនាំ​ត្រូវ​ឆ្លុះកញ្ចក់​មើល​សកម្មភាព​របស់​ខ្លួន​គ្រប់​វេលា

2 ឆ្នាំ មុន

មេដឹកនាំ​ទាំងឡាយ​ត្រូវ​ឆ្លុះកញ្ចក់​សង្កេត​ពិនិត្យ​មើល​សកម្មភាព​របស់​ខ្លួនឯង​គ្រប់ពេលវេលា បើ​ដឹង​ថា ធ្វើ​ខុស ឬ​ធ្វើអំពើ​អាក្រក់​ត្រង់​ចំណុច​ណា ត្រូវ​កែប្រែ​ចេញ​ឱ្យ​បាន​លឿន ដើម្បី​បញ្ចៀស​ពាក្យ​និន្ទា​ពី​មហាជន​ជុំវិញ​ខ្លួន ។ ធម្ម​បណ្ឌិត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម ព្រះ​អង្គ​បាន​ទូន្មាន​ដល់​មេដឹកនាំ​ទាំងឡាយ​ឱ្យ​ខំ​កាន់​យក​តបធម៌​ក្នុង​ខ្លួន​ជា​និច្ច ពោល​គឺ​ការ​ដុសខាត់​សម្អាតចិត្ដ…

មេដឹកនាំ​ទាំងឡាយ​ត្រូវ​ឆ្លុះកញ្ចក់​សង្កេត​ពិនិត្យ​មើល​សកម្មភាព​របស់​ខ្លួនឯង​គ្រប់ពេលវេលា បើ​ដឹង​ថា ធ្វើ​ខុស ឬ​ធ្វើអំពើ​អាក្រក់​ត្រង់​ចំណុច​ណា ត្រូវ​កែប្រែ​ចេញ​ឱ្យ​បាន​លឿន ដើម្បី​បញ្ចៀស​ពាក្យ​និន្ទា​ពី​មហាជន​ជុំវិញ​ខ្លួន ។

ធម្ម​បណ្ឌិត​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម ព្រះ​អង្គ​បាន​ទូន្មាន​ដល់​មេដឹកនាំ​ទាំងឡាយ​ឱ្យ​ខំ​កាន់​យក​តបធម៌​ក្នុង​ខ្លួន​ជា​និច្ច ពោល​គឺ​ការ​ដុសខាត់​សម្អាតចិត្ដ កម្ចាត់​នូវ​អំពើអាក្រក់​ក្នុង​ខ្លួន​ចេញ​ឱ្យ​អស់ ។

តើ​មេដឹកនាំ​ត្រូវ​ដុសខាត់​កម្ចាត់​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​កម្ចាត់​អារម្មណ៍​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​អំពើអាក្រក់​ទាំងឡាយ និង​បញ្ជា​អារម្មណ៍​របស់​ខ្លួនឯង​មិន​ឲ្យ​ក្ដៅក្រហាយ ។ មេដឹកនាំ​មិន​ធ្វើ​ឲ្យ​ក្ដៅក្រហាយ​ដល់​ចិត្ដ​អ្នក​ដទៃ អ្នក​ក្រោម​ឱវាទ​ឡើយ ។ ត្រូវ​មាន​ផែនការ កាលវិភាគ​កំណត់​ច្បាស់លាស់​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​អនុវត្ដ​តាម​ផែនការ​នោះ​ឱ្យ​បាន​ដាច់ខាត ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ