ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តនោះចិត្ត! រឿងប៉ុណ្ណឹង ​ខឹងប្តីផឹកថ្នាំពុល​ឱ្យស្លា.ប់

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ​៖ ស្ត្រី​ម្នាក់​តូចចិត្ត​​ប្ដី​ស្ដីបន្ទោស​រឿង​មិន​ឱ្យ​​ដើរ​លេង ​ខឹង​ប្ដី​ខ្លាំង​ពេក ​ក៏​​ដើរទៅ​យក​ថ្នាំពុល​បា.ញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ ដាក់​​នៅ​ក្រោម​គ្រែ​មក​ផឹក​អស់​ជិត​១​លី​ត្រ ដើម្បី​ប៉ង​សម្លា.ប់ខ្លួន ។

ខេត្ត​ប៉ៃលិន ​៖ ស្ត្រី​ម្នាក់​តូចចិត្ត​​ប្ដី​ស្ដីបន្ទោស​រឿង​មិន​ឱ្យ​​ដើរ​លេង ​ខឹង​ប្ដី​ខ្លាំង​ពេក ​ក៏​​ដើរទៅ​យក​ថ្នាំពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ ដាក់​​នៅ​ក្រោម​គ្រែ​មក​ផឹក​អស់​ជិត​១​លី​ត្រ ដើម្បី​ប៉ង​សម្លាប់ខ្លួន ។

ក្រោយ​ពី​ស្ត្រី​ម្នាក់​នេះ ​ផឹកថ្នាំ​ពុល​រួច ​ក៏​ក្ដៅ​ក្រហល់ក្រហាយ​ក្នុង​ក្រពះ​ក្អួតចង្អោរ​ខ្លាំង​ពេក ត្រូវ​បាន​ស្ត្រី​ម្នាក់​ស្រែកហៅ​អ្នក​ភូមិ ​និង​បងប្អូន​ឱ្យ​​ជួយយក​ស្ត្រី​រង​គ្រោះដាក់​​​​លើ​ម៉ូតូ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិនភ្លាមៗ ដែល​ហេតុការណ៍​​នេះ ​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា ​២០១៦ ស្ថិត​នៅ​​ផ្ទះ​ស្ត្រី​រង​គ្រោះភូមិ​អូរ​តា​ប្រាំង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ។

ប្រភព​ឱ្យ​ដឹងថា ​ស្ត្រី​រង​គ្រោះ​ឈ្មោះសៅ ចិ​ន្ថា ​អាយុ​២៨​ឆ្នាំ ជា​កសិករ មានកូន​៣​នាក់ ​ក្នុង​នោះ​​ក៏​មាន​​តូច​អាយុ​៧​ខែ​ផង​ដែរ ។ចំណែក​បុរស​ប្ដី​ឈ្មោះពូ​ច ពេជ្រ ​អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ ​មានស្រុក​កំណើត​នៅ​ខេត្តកំពត ប​ច្ចុ​ប្បន្ន​រស់នៅ​កន្លែង​កើត​ហេតុ។

ប្រភព​​​ពី​ស្ត្រី​ជា​បងស្រី​ជីដូនមួយ​ឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​ បងស្រី​ជីដូនមួយ​របស់​នាង ត្រូវ​​ប្ដី​របស់​គាត់​​ប្រាប់​​ថា រាល់​ព្រឹកមុន​​​គាត់​ចេញ​ទៅ​ធ្វើការ​​ប្រាប់​ប្រពន្ធ​​កុំ​ដើរ​លេង ត្រូវ​មើល​កូននៅផ្ទះ ។ ក្នុង​ពេល​នោះ​ដែរ ​ឮ​សូរ​បងស្រី​ឡូឡា​ខ្លាំង​ៗ​ដាក់​ប្ដី​របស់​គាត់​។ មួយសន្ទុះ​​ក្រោយមក​ ស្រាប់តែ​ប្ដី​​គាត់​ដើរ​ចេញពីផ្ទះ​ ទៅ​ធ្វើការ​​បាត់​ ។ បន្ទាប់​ពី​ប្ដី​​ទៅ​បាត់ ស្រាប់តែ​បងស្រី​ជីដូនមួយ​​តូចចិត្ត ព្រោះ​ខឹង​​​​ប្ដី​ស្ដីបន្ទោសខ្លាំង​ៗ​ ហើយ​ហាម​​មិនឱ្យដើរ​ចេញពីផ្ទះទៀត​ បាន​ទៅ​យក​ថ្នាំពុល​ប្រ​ភ​ទ​ថ្នាំ​ទឹក​ខៀវ​ ក្នុង​​ប៊ីដុងនៅ​ក្រោម​គ្រែ​ដេក ​មកផឹក​អស់​ជិត​១​លី​ត្រ ។ ក្រោយមក ​ត្រូវ​​បងប្អូន​អ្នក​ភូមិជិតខាង​ឃើញ បាន​​​ជួល​ម៉ូតូ​ដឹក​បញ្ជូន​មក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

លោកគ្រូ​ពេទ្យ​​បញ្ជាក់​ថា ​​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​នេះ​ ​​សាហាវ​ណាស់ សូ​ម្បី​​ផឹកតិចក៏​ក្ដៅ​ក្រពះ​ដែរ ។ ដូច្នេះ​ ស្ត្រី​រង​គ្រោះ​​គ្មាន​សង្ឃឹមទេ​ ។