ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចរចា​គ្នា​តាំងពី​ព្រឹក​ទល់​ល្ងាច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​ពីរ​នាក់​ម្តាយ និង​កូនស្រី​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ទិញ​អីវ៉ាន់​សែន​ក្បាលទឹក

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​ពីរ​នាក់​ម្តាយ និង​កូនស្រី​ម្នាក់​បាន​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ទិញ​អីវ៉ាន់​សែន​ក្បាលទឹក​នៅ​ផ្សារ​កាប់​គោ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​ស្ត្រី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​បត់​ចូល​ផ្ទះ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​កៀរ​ឲ្យ​ដួល នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់​។

តែ​ដោយសារ​ដោះស្រាយ​គ្នា​មិន​ត្រូវ​លុះដល់​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ទើប​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​សារ​ជា​ថ្មី​ម្តងទៀត នៅ​ខាង​មុខ​ផ្ទះ​លេខ​៣៦ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ហេតុ​ស្ត្រី​ពីរ​នាក់​ម្តាយ​ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ  និង​កូន​ស្ត្រី​ម្នាក់ អាយុ​ជាង​២០​ឆ្នាំ បាន​ឌុ​ប​គ្នា​ចេញ​មក​ពី​ទិញ​អីវ៉ាន់​សែន​ក្បាលទឹក​នៅ​ផ្សារ​កាប់​គោ ដោយ​កូនស្រី​ជា​អ្នក​ឌុ​ប​តាម​ម៉ូតូ​ម៉ាក​Let’s ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១BC-៥៣៩៦ មួយ​គ្រឿង តាម​ម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​

លុះ​ពីរ​នាក់​ម្តាយ និង​កូនស្រី​បាន​ឌុ​ប​គ្នា​មក​ដល់​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប ម៉ាក​ឆេ​រ៉ូ​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២S-៩៣៣៨ មួយ​គ្រឿង​បើក​បត់​ចូល​ផ្ទះ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​កៀរ​ម៉ូតូ​ដួល និង​បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្តាយ​ដួល​រយះ​ចង្កា ឯ​ស្ត្រី​ជា​កូន​រយះ​កំភួនជើង​ខាងឆ្វេង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ទាំង​ម្តាយ និង​កូនស្រី ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​លើកដាក់​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ដឹក​យក​ទៅ​សង្គ្រោះ ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​ផ្ញើរ​នៅផ្ទះ​ក្បែរ​កន្លែង​កើតហេតុ និង​រថយន្ត​បើក​យក​ទៅ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​បាន​មិន​បាន​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​ភ្លាម​ៗ​ឡើយ​។

លុះដល់​ល្ងាច​ថ្ងៃ​ដដែល​ក្រោយ​ពី​ភាគី​ទាំង​ពីរ​នាក់​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ភាគី​ខាង​ជន​រង​គ្រោះ​ទារ​សំណង​ចំនួន​៥០០​ដុល្លារ ហើយ​ភាគី​រថយន្ត​អោយ​តែ ៥០​ដុល្លារ មិន​ត្រូវ​គ្នា​ទើប​ប្តឹង​កម្លាំង​សម្ថ​កិច្ច​ឱ្យ​ជួយ​ដោះស្រាយ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​សារ​ជា​ថ្មី​ម្តងទៀត​។ ក្រោយ​ពី​ទទួល​បានការ​រាយការណ៍​ក្រោយ​ពី​ធ្វើការ​ដោះស្រាយ​មិន​ចេញ​អំពី​សំណាក់​ភាគី​ខាង​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ​និង​កូនស្រី​រួច​ហើយ ទើប​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​មក​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​ស​ម្រ​ម​សម្រួល​គ្នា​អស់​រយះ​ពេល​ជា​ច្រើន​ម៉ោង​ហើយ​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត​ក៏​សម្រេច​បញ្ជូន​ទាំង​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​៕