ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ចាញ់បោកគេអស់ប្រាក់ ប្រាំលានប្រាំពីរសែនរៀល

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ចាញ់បោក​បុរស​ម្នាក់ ដែល​ជា​អ្នក​មក​ពី​ចម្ងាយ ហើយ​បាន​មក​ដល់​ខេត្តរតនគិរី ក៏​បាន​ជួប​ស្ត្រី​ម្នាក់​នេះ ដោយសារ​សមត្ថកិច្ច​ចាប់​កូន​គាត់​

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ចាញ់បោក​បុរស​ម្នាក់ ដែល​ជា​អ្នក​មក​ពី​ចម្ងាយ ហើយ​បាន​មក​ដល់​ខេត្តរតនគិរី ក៏​បាន​ជួប​ស្ត្រី​ម្នាក់​នេះ ដោយសារ​សមត្ថកិច្ច​ចាប់​កូន​គាត់​ដាក់គុក​ភ្នំ​ស្វាយ​ពី​បទ​សេព​គ្រឿងញៀន​។ ហើយ​រូប​គាត់​ក៏​បាន​ជួប​បុរស​ម្នាក់​ដែល​អួតខ្លួន​ថា​គេ​ធ្វើការ​ធំ និង​ជា​មេធាវី​ដើរ​ដោះ​រឿង​ក្តី រឿង​វិវាទ​ដីធ្លី​សព្វបែបយ៉ាង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ហើយ​បាន​ប្រើ​ឈ្មោះ​អ្នកធំ​ថែម​ទៀត​។

បុរស​រូប​នោះ​ប្រើ​ឈ្មោះ​ចំ​ស្នងការ​រង នៃ​ស្នងការដ្ឋាន​ខេត្តរតនគិរី​ម្នាក់ ទើប​ធ្វើ​ឲ្យ​ស្ត្រី​រូប​នោះ​ជឿ​បាក់ចិត្ត​ស្លុង​ក៏​ប្រគល់​លុយ​ឲ្យ​បុរស​នោះ​អស់​ចំនួន ៥.៧០០.០០០៛(​ប្រាំ​លាន​ប្រាំពីរ​សែន​រៀល​)​។ បុរស​ឆបោក​នោះ​ប្រាប់​ទៅ​ស្ត្រី​រង​គ្រោះ​ថា គេ​ធានា​ដឹក​កូនប្រុស​ចេញពី​មន្ទីរឃុំឃាំង​យក​ទៅ​ឲ្យ​ដល់​ផ្ទះ ទើប​គេ​យក​លុយ​គ្រប់​តែ​ម្តង​។ តែ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ​ស្រាប់តែ​បុរស​ឆបោក​នោះ បើកឡាន​ទៅ​យក​លុយ​ដល់​ផ្ទះ​ស្ត្រី​នោះ​តែ​ម្តង ដោយ​ពុំ​ឃើញ​ដឹក​កូនប្រុស​នោះ​ទេ ហើយ​គេ​បាន​ប្រាប់​ទៅ​ស្ត្រី​នោះ​ថា គេ​ត្រូវការ​លុយ​ចាំបាច់​ត្រូវ​ឲ្យ​អ្នកធំ​ម្នាក់ ទើប​កូន​មីង​ឯង​ឆាប់​បាន​ចេញពី​មន្ទីរឃុំឃាំង​។

ស្ត្រី​ដែល​ចាញ់បោក​គេ​នោះ​មានឈ្មោះ ព្រំ នី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ស្រុក​តា​វែង និង​មាន​ប្តី​ឈ្មោះ ជុំ អន អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មានកូន​ក្នុង​បន្ទុក​៣​នាក់ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​នៅ​ស្រុក​តា​វែង​។ តាម​សម្ដី​ស្ត្រី​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា កូនប្រុស​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ​មានឈ្មោះ អ៊ែ​ល ចាន់​អឿ​ន អាយុ​២២​ឆ្នាំ សមត្ថកិច្ច​ចោទ​ពី​បទ​សេព​គ្រឿងញៀន ចាប់ខ្លួន​កូនប្រុស​គាត់​នៅ​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ដោយ​កូនប្រុស​គាត់​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្ដិ​ម្នាក់ ហើយ​សមត្ថកិច្ច​ចាប់​នៅ​តាម​ផ្លូវ  រីឯ​វត្ថុ​តាង​ដែល​ឃើញ​នោះ​មាន​ម្សៅ​ពណ៌​ស មួយ​កញ្ចប់​តូច​បើ​គិត​ពី​តម្លៃ​គឺ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

បុរស​ដែល​បោក​លុយ​ស្ត្រី​រូប​ខាងលើ​នេះ ប្រើ​លេខ​ទូរស័ព្ទ​លេខ 097 83 66 111 / 0973333 930 ក្រោយ​ពី​បាន​លុយ​ដល់​ដៃ​ហើយ​បុរស​រូប​នេះ​បាន​បិទ​ទូរស័ព្ទ ហើយ​រត់គេច​ខ្លួន​បាត់​ពី​ខេត្តរតនគិរី​មិនដឹង​ទៅ​ទីណា​នោះ​ទេ ស្ត្រី​រង​គ្រោះ​រូប​នោះ​ក្រោយ​ពី​ទូរស័ព្ទ​ទៅ​ជន​បោកប្រាស់​នោះ​មិន​ចូល​ទើប​គាត់​ដឹង​ថា​ចាញ់បោក​គេ​ហើយ​។ ក្រោយ​ដឹង​ថា​ខ្លួន​ចាញ់បោក​គេ​គាត់​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ស្រុក​តា​វែង និង​មាន​គេ​ផ្តល់​យោបល់​ឲ្យ​គាត់​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ទៀត ព្រមទាំង​ឲ្យ​យក​លេខ​ទូរស័ព្ទ​ទាំង​២​ខ្សែ​ដែល​ជន​បោកប្រាស់​នោះ​ទៅ​ពិនិត្យ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្រែង​មាន​អត្ត​សញ្ញាប័ណ្ណ បើ​មាន​អត្ត​សញ្ញាប័ណ្ណ​ហ្វូ​តូ​មួយ​សន្លឹក​ចេញ​មក​ដើម្បី​គាត់​យក​រូប​នោះ​ទៅ​បង្ហាញ​សមត្ថកិច្ច​ខេត្តរតនគិរី​ក្រែង​ចាប់ខ្លួន​ជន​បោកប្រាស់​នោះ​បាន ព្រោះ​ជន​នោះ​ជិះ​រថយន្ត​ធ្វើ​សកម្មភាព តែ​ស្ត្រី​រង​គ្រោះ​មិន​ស្គាល់​ម៉ាក​រថយន្ត​នោះ​ទេ​៕