ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ ​អ្នកទេសចរ​សម្រុកចូល​​ខ្មែរ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​ពី​មាន​សភាពការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ថៃ ពិសេស​នៅ​តំបន់​ទេស ចរ​ដ៏​មាន​សក្ដានុពល​មួយ​ចំនួន​ដូច​ជា នៅ​តំបន់​ហួ​ហីន​ជាដើម ធ្វើ​ឱ្យ​អ្នកទេសចរ​អន្តរជាតិ មានការ​ភ័យ​ខ្លាច​សម្រុកចូល​មក​កម្ពុជា ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​១.០០០​ទៅ​១.៥០០​នាក់ ហើយ​ចំនួន​នេះ​មានការ​កើនឡើង​រាល់

ខេត្តបន្ទាយមានជ័យ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រោយ​ពី​មាន​សភាពការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ថៃ ពិសេស​នៅ​តំបន់​ទេស ចរ​ដ៏​មាន​សក្ដានុពល​មួយ​ចំនួន​ដូច​ជា នៅ​តំបន់​ហួ​ហីន​ជាដើម ធ្វើ​ឱ្យ​អ្នកទេសចរ​អន្តរជាតិ មានការ​ភ័យ​ខ្លាច​សម្រុកចូល​មក​កម្ពុជា ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​១.០០០​ទៅ​១.៥០០​នាក់ ហើយ​ចំនួន​នេះ​មានការ​កើនឡើង​រាល់ ថ្ងៃ។

លោក ជុង ឡឹម ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ទេសចរណ៍​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៦​នេះ ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​១.០០០​ទៅ​១.៥០០​នាក់​ចាប់ពី​ថ្ងៃ​ទី​១​ដល់​១៣ សីហា ឆ្នាំ​២០១៦​នេះ​ សរុប​ចំនួន​២១.១៧៦​នាក់ ។

លោក​បានឱ្យ​ដឹង​ថា ដោយឡែក នៅ​ខែកក្កដា ឆ្នាំ​២០១៦ កន្លង​មក ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣២.៤៨៣​នាក់ ក្នុង​នោះ​មាន​ចំណាត់ថ្នាក់​លេខ​១-​ភ្ញៀវ​ជនជាតិ​ថៃ​ចំនួន​៧.៦៩៩​នាក់ លេខ​២-​ភ្ញៀវ​ជនជាតិ​អង់គ្លេស​ចំនួន​២.០០១​នាក់ ៣-​ភ្ញៀវ​ជនជាតិ​បារាំង​ចំនួន​១.៤៧៨​នាក់ ។

បើ​ប្រៀបធៀប​ខែមិថុនា ឆ្នាំ​២០១៦ គឺ​ភ្ញៀវ​អន្តរជាតិ​មានការ​កើនឡើង​ចំនួន​៤២,០៣% ដែល​មាន​ចំនួន​២២.៨៧០​នាក់ ។ ១-​ភ្ញៀវ​ជនជាតិ​ថៃ​ចំនួន​៦.០១១​នាក់ លេខ​២-​ភ្ញៀវ​ជនជាតិ​អង់គ្លេស​ចំនួន​១.២៤៣​នាក់ លេខ​៣-​ភ្ញៀវ​ជនជាតិ​បារាំង​ចំនួន​៤៨០​នាក់ ។

លោក ជុង ឡឹម បាន​បញ្ជាក់​ថា ទោះជា​សភាពការណ៍​នយោបាយ​នៅ​ប្រទេស​ជិតខាង​យ៉ាងណា​ក៏​ដោយ ឃើញ​មាន​ភ្ញៀវ​អន្តរជាតិ​ចូល​មក​កម្ពុជា​នៅ​ខែសីហា ឆ្នាំ​២០១៦​នេះ ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​១.០០០ ទៅ​១.៥០០​នាក់ ដែល​ទិស​ដៅ​របស់​ពួក​គេ គឺ​ទៅ​ប្រាសាទ អង្គរវត្ត​ខេត្តសៀមរាប បន្ត​ទៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ស្ថានភាព​ផ្លូវ​មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​ទីកន្លែង​អស់​ទៅ​ហើយ​នេះ ៕