ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី​ជាន់​ហ្វ្រាំង​អត់​ស៊ី ក្រឡាប់​ដេក​ស្ដូក​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ខណៈ​ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប ស្រាប់តែ​ជាន់​ហ្វ្រាំង​អត់​ស៊ី​។ ខណៈនោះ​ដោយ​ខ្លាច​បុក និង​កិន​អ្នកដំណើរ​ព្រមទាំង​យានយន្ត​ដែល​កំពុង​ឈប់​ភ្លើងស្តុប​ត្រៀបត្រា​នៅ​ខាង​មុខ អ្នកបើកបរ​ក៏​សម្រេចចិត្ត​កាច់ចង្កូត​គេច​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​។ ពេល​នោះ​បណ្ដាល​ឲ្យ​ក្រឡាប់​ទាំង​កម្រោល ហើយ​រង​ការ​ខូចខាត​យ៉ាងដំណំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ខណៈ​ខណៈ​ពេល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប ស្រាប់តែ​ជាន់​ហ្វ្រាំង​អត់​ស៊ី​។ ខណៈនោះ​ដោយ​ខ្លាច​បុក និង​កិន​អ្នកដំណើរ​ព្រមទាំង​យានយន្ត​ដែល​កំពុង​ឈប់​ភ្លើងស្តុប​ត្រៀបត្រា​នៅ​ខាង​មុខ អ្នកបើកបរ​ក៏​សម្រេចចិត្ត​កាច់ចង្កូត​គេច​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​។ ពេល​នោះ​បណ្ដាល​ឲ្យ​ក្រឡាប់​ទាំង​កម្រោល ហើយ​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ជា​សំណាង​ដែរ​ដោយ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស ឬ​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​ខាងលើ​នេះ​ឡើយ​។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បែន​ដឹក​ដី​ខាងលើ​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ KPS-2198 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​ចំណុច​ភ្លើងស្តុប និង​មាន​អ្នកដំណើរ ហើយ​យានយន្ត​កំពុង​ឈប់​នៅ​ទីនោះ​ច្រើន​ផង​នោះ អ្នកបើកបរ​បាន​ជាន់​ហ្វ្រាំង​ឈប់ ប៉ុន្តែ​ស្រាប់តែ​ជាន់​អត់​ស៊ី​សោះ ដែល​សង្ស័យ​បែក​ទុយោ​ខ្យល់​ជាន់​ហ្វ្រាំង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ទើប​អ្នកបើកបរ​សម្រេចចិត្ត​កាច់ចង្កូត​គេច​ចេញ​ឡើង​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង និង​នគរបាល​ចរាចរណ៍​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​ប​រង់ចាំ​ការ​ដោះស្រាយ ព្រោះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ដែល​ជា​សម្បត្តិ​រដ្ឋ​ផង​ដែរ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ