ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ទាំង ៦ ដើម្បី​បង្រៀន​កូន​ឱ្យ​ចេះ​គិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​កូន​មួយ​ណា​ដែល​មិន​ចូល​ចិត្ត​ចំណាយពេល​បង្កើត​រឿង លេង​ក្លែងក្លាយ ឬ​ធ្វើ​ពុត​មែន​ទែ ? ប្រភេទ​នៃ​សកម្មភាព​ច្នៃប្រឌិត​ទាំងនេះ គឺ​លើស​ពី​ការ​សប្បាយ ហើយ​វា​អាច​មាន​អត្ថប្រយោជន៍​យ៉ាង​ជ្រាលជ្រៅ និង​យូរអង្វែង​លើ​សុខភាព​កូន​របស់​អ្នក ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​និយាយ​អំពី​សារៈសំខាន់​នៃ​ភាព​ច្នៃប្រឌិត​សម្រាប់​ការ​អភិវឌ្ឍន៍​ការ​យល់​ដឹង និង​សង្គម​អារម្មណ៍​របស់​កូន​អ្នក ។ បន្ទាប់​មក​យើង​នឹង​ពិនិត្យ​មើល​វិធី​ចំនួន ៦ រួម​ទាំង​សកម្មភាព​ច្នៃប្រឌិត​មួយ​ចំនួន​ផង​ដែរ ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​កូន​របស់​អ្នក​ឱ្យ​ស្វែង​យល់​ពី​ការ​ស្រមើស្រមៃ​របស់​ពួក​គេ ។

ហេតុ​អ្វី​បានជា​ការ​ច្នៃប្រឌិត​មាន​សារៈសំខាន់​ម្ល៉េះ ?
ការ​ច្នៃប្រឌិត​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​យល់​ដឹង​របស់​ខួរក្បាល ។ សកម្មភាព​ច្នៃប្រឌិត​អាច​ធ្វើ​ឱ្យ​អារម្មណ៍ និង​សុខុមាលភាព​របស់​កូន​អ្នក​ប្រសើរ​ឡើង ។ ការ​សិក្សា​មួយ​នៅ​មហាវិទ្យាល័យ Brooklyn បាន​រក​ឃើញ​ថា ការ​គូររូប​បាន​ជួយ​កុមារ​ឱ្យ​ស្ងប់ចិត្ត បន្ទាប់​ពី​រំលឹក​ការ​ចង​ចាំ​ដ៏​លំបាក​មួយ ។ ហើយ​នៅ​ពេល​ដែល​មនុស្ស​ផ្តោត​លើ​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ពួក​គេ​ទំនងជា​មាន​អារម្មណ៍​រីករាយ​ជាង​មុន ហើយ​រាយការណ៍​ថា​ពួក​គេ «​កំពុង​រីក​ចម្រើន​» ។ «​ហេតុផល​» សម្រាប់​ការ​បង្រៀន​កុមារ​ឱ្យ​មាន​ភាព​ច្នៃប្រឌិត គឺ​ច្បាស់​ណាស់​វា​នាំ​ទៅ​រក​សុខភាព​ផ្លូវចិត្ត និង​ខួរក្បាល​កាន់តែ​ខ្លាំង ។ ប៉ុន្តែ​ពេល​ខ្លះ​ការ​កំណត់​កន្លែង​ដែល​ត្រូវ​ចាប់ផ្តើម​អាច​ជា​ការ​ពិបាក ។

១. បង្រៀន​កុមារ​ឱ្យ​សួរ​សំណួរ «​ចុះបើ​» ?
ចូរ​បង្រៀន​កុមារ​ឱ្យ​សួរ​ថា ចុះបើ ? ដើម្បី​បង្កើន​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ ។
-​ ​ចុះ​យ៉ាងណា​បើ​សត្វ​អាច​និយាយ​បាន​ភ្លាម​ៗ ?
-​ ​ចុះបើ​គោ​មាន​ស្វា​ប​អាច​ហោះ​បាន ?
-​ ​ចុះបើ​ថ្ងៃមួយ​គ្រូ​របស់​អ្នក​ត្រូវ​បាន​ដំរី​ជំនួស ?

២. នៅ​ពេល​ដែល​មាន​កំហុស​កើតឡើង ចូរ​ព្យាយាម​ស្វែងរក​ចំណុច​វិជ្ជមាន ៖ កូន​របស់​អ្នក​អាច​មាន​អារម្មណ៍​បាក់ទឹកចិត្ត ប្រសិនបើ​ពួក​គេ​មិន​បាន​ជោគជ័យ​ជា​លើក​ដំបូង នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​អ្វីមួយ ។ ប៉ុន្តែ​កំហុស​ជា​ញឹកញាប់​បង្រៀន​យើង​ច្រើន​ជាង​ជោគជ័យ ហើយ​អាច​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​សាកល្បង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ។ ប្រសិនបើ​កូន​របស់​អ្នក​កំពុង​ជួប​បញ្ហា​ជាមួយនឹង​គំនិត​នៃ​ការ​រៀនសូត្រ សូម​ព្យាយាម​ជួយ​ពួក​គេ​ឱ្យ​មើលឃើញ​វា​នៅ​ក្នុង​ពន្លឺ​ផ្សេង ។ ជា​ឧទាហរណ៍ ប្រសិនបើ​កូន​របស់​អ្នក​កំពុងធ្វើការ​ដើម្បី​រៀន​ពាក្យ​វាក្យសព្ទ​ថ្មី អ្នក​អាច​សាកល្បង​ប្រកប​វា​ទៅ​តាម​បទ​ភ្លេង​ដែល​ពួក​គេ​ចូល​ចិត្ត ។

៣. ស្វែង​យល់ និង​លើកទឹកចិត្ត​ដល់​ចំណាប់អារម្មណ៍​របស់​កូន​អ្នក ៖ នៅ​ពេល​កុមារ​ងប់​ង​ល់​នឹង​មុខ​វិជ្ជា​ណាមួយ ពួក​គេ​ទំនងជា​ដាក់ចិត្ត​ចូល​ទៅ​ក្នុង​វា ។ ស្វែង​យល់​ពី​សុបិន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​កូន​អ្នក ហើយ​ជួយ​ពួក​គេ​ឱ្យធ្វើ​តាម​វា ។ ឧទាហរណ៍ ប្រសិនបើ​កូន​របស់​អ្នក​ចង់​រៀន​គូរ សូម​ចំណាយពេល​គូររូប​ពេល​រសៀល​ជាមួយ​គ្នា ហើយ​អបអរ​ការ​រីក​ចំរើន​របស់​ពួក​គេ ។

៤. សួរ​កូន​របស់​អ្នក​នូវ​សំណួរ​បើកចំហ ៖ ការ​សួរ​សំណួរ​កូន​របស់​អ្នក​អាច​បង្កើន​ភាព​ច្នៃប្រឌិត​ដូច​ជា​ធ្វើ​ឱ្យ​ពួក​គេ​សួរ​សំណួរ​ដោយ​ខ្លួនឯង ។ ការ​សួរ​សំណួរ​បើកចំហ សំណួរ​ដែល​ត្រូវការ​ចម្លើយ​វែង​ជាង «​បាទ​/​ចាស​» ឬ «​ទេ​» អាច​ជួយ​កុមារ​រៀន​បង្កើត​គំនិត​របស់​ពួក​គេ និង​អភិវឌ្ឍ​ការ​គិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ។
-​ ​តើ​មាន​អ្វី​អាច​កើតឡើង ប្រសិនបើ​វា​តែងតែមាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃ​សៅរ៍ ?
-​ ​ហេតុ​អ្វី​បានជា​យើង​មិន​ភ្ញាក់​ពី​ដំណេក​ដោយ​សក់​ស្អាត និង​សិត​រួច ?
-​ ​បើ​កូន​ឃើញ​កណ្ដុរ​នៅ​ក្នុង​សួន​ផ្ទះ​របស់​អ្នក​កំពុង​ទំពារ​ផ្កា​សំណព្វ​របស់​កូន តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា ?

៥. ចំណាយពេល​នៅ​ខាងក្រៅ ៖ ការ​ចេញ​ក្រៅ​ជាមួយ​ធម្មជាតិ​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ វា​អាច​បង្កើន​ភាព​ច្នៃប្រឌិត​ផង​ដែរ ។ ការ​សិក្សា​របស់​ពួក​គេ​បាន​រក​ឃើញ​ថា ការ​ចំណាយពេល​នៅ​ខាងក្រៅ​អាច​បង្កើន​ការ​ចង់​ដឹង​ចង់​ឃើញ លើកទឹកចិត្ត​ការ​គិត​ដែល​អាច​បត់បែន​បាន និង​ជួយ​អ្នក​ឱ្យ​បញ្ចូល​ថាមពល​ឡើង​វិញ ។

៦. លើកទឹកចិត្ត​ពេលទំនេរ និង​ការ​លេង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ៖ ផ្តល់​ពេល​ឱ្យ​កូន​របស់​អ្នក​បន្តិច​ក្នុង​មួយ​ថ្ងៃ ដើម្បី​ស្វែង​យល់​ពី​គំនិត និង​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ដោយ​ឯករាជ្យ ។ លើស​ពី​នេះ បង្កើត​ពេលវេលា​សម្រាប់​ការ​លេង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ឬ​ពេលទំនេរ​ដែល​ជំរុញ​ឱ្យ​មានការ​ចង់​ដឹង​ចង់​ឃើញ ឬ​ការ​គិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន និង​កម្មវិធី​ចំណេះ ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់​គ្រប់ សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។