ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស​បង្កើត ខៀវ សុខា​រ៉ា​វី ជាប់ចោទ​បា.ញ់​សម្លា.ប់​បងប្រុស​ជីដូនមួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​បង្កើត​របស់​តារា​សម្តែង​ល្បីឈ្មោះ​ ខៀវ សុខារ៉ាវី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​បា.ញ់​សម្លា.ប់​បងប្រុស​ជីដូនមួយ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់

រាជធានី​ភ្នំពេញ ៖ ប្អូនប្រុស​បង្កើត​របស់​តារា​សម្តែង​ល្បីឈ្មោះ​ ខៀវ សុខារ៉ាវី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​បងប្រុស​ជីដូនមួយ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែសីហា​ឆ្នាំ​២០១៦ នៅ​ក្នុង​អន​លី​យូ​ម៉ាត (ONLY U MART) នៅ​ជិត​ផ្សារ​រាត្រី ផ្ទះ​លេខ​១៦៥Eo ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ដែល​ជា​ផ្ទះ​របស់​តារា​សម្តែង​ល្បីឈ្មោះ ខៀវ សុខា​រ៉ា​វី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​នេះ​ឈ្មោះ សឺ​ន ចាន់​ដា​រ័​ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​៣ ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​តារា​សម្ដែង ខៀវ សុខា​រ៉ា​វី ។ ចំណែក​ជនសង្ស័យ​ដែល​ប៉េ​អឹ​ម​ចាប់​ឃាត់ខ្លួន​នោះ​មាន​ម្នាក់​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​សម្ដែង ខៀវ សុខា​រ៉ា​វី ឈ្មោះ ខៀវ ថន​វណ្ឌ​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​៣​នាក់​ដើរ​ចូល​ទៅ​ក្នុង​ម៉ាត​ខាងលើ ហើយ​ធ្វើការ​វាយតប់​ទៅ​លើ​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ផ្ទុះអាវុធ​២​គ្រាប់ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅ​ក្នុង​ម៉ាត បន្ទាប់​មក​ត្រូវ​បាន​បងប្អូន​នៅ​លើ​ផ្ទះ​ចុះ​មក​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ប៉ុន្តែ​ជា​អកុសល​ពេល​ដឹក​ទៅ​ដល់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​អាវុធ​ខ្លី​១​ដើម យក​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌដូនពេញ ដែល​ក្នុង​ចំណោម​២​នាក់​មាន​ម្នាក់​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​សម្ដែង ខៀវ សុខា​រ៉ា​វី ផង​ដែរ​ដើម្បី​ធ្វើការ​សាកសួរ ។

បើ​តាម​សំដី​របស់​តារា​សម្ដែង ខៀវ សុខា​រ៉ា​វី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ គឺ​បាន​បណ្ដាល​ឲ្យ​ម្ដាយ​នាង​ភ័យ​យ៉ាង​ខ្លាំង​រហូត​ដួល​សន្លប់ ក្នុង​ពេល​ដែល​ម្ដាយ​នាង​មាន​ជំងឺលើសឈាម​ប្រចាំ​ថ្ងៃ​ផង ។ នាង​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​មាន​ហេតុការណ៍​ក្ន​ងុ​ហាង​ខ្លួន​នោះ គឺ​រូប​នាង​នៅ​ក្នុង​បន្ទប់ទឹក ហើយ​ក្រោយ​ពី​នាង​បានដឹង​នោះ គឺ​ប្អូនប្រុស​ជីដូនមួយ​របស់​នាង​បាន​ត្រូវ​គេ​បាញ់​ស្លាប់មាន​ឈាម​ដាប​នៅ​លើ​ឥដ្ឋ​បាត់​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ត​កិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សព​ដែល​តម្កល់​ទុក​នៅ​វត្ត​ពោធិ៍​យា​រាម ហៅ​វត្ត​ក្តី​ចាស់​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ គឺ​ឃើញ​ថា សព​មាន​បែកក្បាល​ខាងស្ដាំ និង​ត្រូវ​ចំ​ខ្នង​ក្រោយ​មួយ​គ្រាប់ និង​កំភួនជើង​ស្ដាំ​១​គ្រាប់ ។

ប​ច្ចប្ប​ន្ន ជនសង្ស័យ​និង​កាំភ្លើង ត្រូវ​បាន​កង​រាជ​អាវុធ​ខណ្ឌដូនពេញ​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កង​រាជ​ហត្ថ​រាជធានី​ភ្នំពេញ ដើ​ម្ប​ចាត់​បន្ត​តាម​និតិវិធីច្បាប់ ៕