ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​​​និយាយ​​ជាមួយលោកអូបាម៉ា​ទេ?

7 ឆ្នាំ មុន

White House បាន​ប្រកាស ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា អ្នក​អាច​ផ្ញើ​សារ​លើ Facebook ទៅ​កាន់​ប្រធានាធិបតី​លោក Barack Obama ជា​ផ្លូវការ​បាន​ហើយ ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី Messenger របស់ Facebook ​។

White House បាន​ប្រកាស ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា អ្នក​អាច​ផ្ញើ​សារ​លើ Facebook ទៅ​កាន់​ប្រធានាធិបតី​លោក Barack Obama ជា​ផ្លូវការ​បាន​ហើយ ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី Messenger របស់ Facebook ​។

​White House បាន​ធ្វើការ​កត់សម្គាល់​​ក្នុង​ការ​ប្រកា​សព័​ត៌​មាន​មួយ​​ថា ការ​ផ្ញើ​សារ​ទៅ​កាន់​ប្រធានាធិបតី​ គឺ​មិនមែន​ជា​រឿង​ថ្មី​ទេ តាម​ពិត​ទៅ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​វា​តាំងពី​ជំនាន់​លោក Thomas Jefferson នៅ​កាន់​តំណែង​មក​ម្ល៉េះ​ ។ ប៉ុន្តែ​ជាមួយនឹង​ភាព​ពេញ​​និយម​របស់ Facebook Messenger ដែល​ត្រូវ​បាន​ឈាន​ដល់​អ្នក​ប្រើប្រាស់​ចំនួន​900​លាន​នាក់​ក្នុង​ឆ្នាំ២០១៦ ផ្នែក​ប្រតិបត្តិ​បាន​សម្រេច​ថា​ នឹង​ប្រើប្រាស់​ភាព​ងាយស្រួល​របស់​ការ​ផ្ញើ​សារ​ភ្លាម​ៗ​នេះ​ ។

​លោក Jason Goldman ដែល​ជា​ប្រធាន​មន្ត្រី​ឌី​ជី​ថ​ល​របស់ White House បាន​សរសេរ​នៅ​ក្នុង​ការ​ប្រកា​សព័​ត៌​មាន​ថា «​ពេល​វេលា​ជួប​ផ្ទាល់​ គឺ​ពិបាក​នឹង​កើតឡើង​ណាស់​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​តិច​ណូ​ឡូ​ជី​ ធ្វើ​ឱ្យ​​មនុស្ស​គ្រប់​រូប ​ឱ្យ​​តែ​មានការ​ត​ភ្ជាប់​នឹង​អ៊ី​ន​ធើ​ណែ​ត គឺ​អាច​ផ្ញើ​សារ​ទៅ​កាន់​ប្រធានាធិបតី និង​រដ្ឋបាល​របស់​លោក​បាន​ ។ វា​ងាយស្រួល​ដូច​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ជិត​ស្និទ្ធិ​របស់​​អ្នកអ៊ីចឹង»​ ។

​យោង​តាម​ក្រុមហ៊ុន Fast បាន​បញ្ជាក់​ឱ្យ​​ដឹង​ថា លោក Goldman បាន​ធ្វើការ​ជាមួយ​លោក Joshua Miller ដែល​ជានា​យក​ផ្នែក​គ្រប់គ្រង​​ផលិតផល​របស់ White House ដើម្បី​បង្កើត​មនុស្ស​យន្ត Messenger សម្រាប់ Facebook របស់​ប្រធានាធិបតី​ ។

​វិធី​ប្រើប្រាស់​គឺ​មាន​ដូច​តទៅ​ នៅ​ពេល​ដែល​អ្នក​បើក​ប្រអប់ Chat ដើម្បី​ផ្ញើ​សារ​ទៅ​កាន់ White House មនុស្ស​យន្ត​នោះ​នឹង​ស្វាគមន៍​អ្នក​ ។ បន្ទាប់​ពី​លោក​អ្នក​ចុច “Let’s go!” អ្នក​នឹង​ចូល​ទៅ​កាន់​កន្លែង​សរសេរ​សារ​ទៅ​កាន់​លោក​ប្រធានាធិបតី​ ។ បន្ទាប់​ពី​លោក​អ្នក​បាន​សរសេរ​រួច​ជា​ស្រេច​ និង​ចុច​ផ្ញើ​ហើយ មនុស្ស​យន្ត​នឹង​ធ្វើការ​ផ្ញើ​សារ​របស់​អ្នក​តទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​របស់ White House​។ ​ប៉ុន្តែ​វា​មិន​អាច​ច្បាស់លាស់​ទេ​ថា ​លោក Obama នឹង​អាន​សារ​របស់​អ្នក ​ឬ​អត់​។ ប៉ុន្តែ​មានឱកាស​តូច​មួយ​ ដែល​វា​អាច​នឹង​ក្លាយ​ជាមួយ ​ក្នុង​ចំណោម​សារ​ទាំង​ដប់​ដែល​លោក​ប្រធានាធិបតី​មាន​គម្រោង​នឹង​អាន​ជា​រៀង​រាល់​យប់​។

តាំងពី​ឆ្នាំ​២០០៩​មក ការិយាល័យ​ទំនាក់​ទំ​ង​បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​សំបុត្រ​ទាំងអស់​ ដែល​បាន​ផ្ញើ​មក​កាន់​លោក​ប្រធានា​ធិប​តី​ជា​រៀងរាល់ថ្ងៃ និង​រើស​ទុក​ដប់​សំបុត្រ​សម្រាប់​លោក​ធ្វើការ​អាន​នា​ពេល​យប់​ ។ ការិយាល័យ​ទំនាក់ទំនង​បាន​ធ្វើការ​បង្ហោះ​សំបុត្រ​ដែល​ពួក​គេ​ចូល​ចិត្ត​ចូល​ទៅ​ក្នុង “Letters to President Obama” លើ Tumblr​។

កា​បង្កើត​មនុស្ស​យន្ត Messenger នេះ ​គឺ​គ្រាន់តែ​ជា​វិធី​មួយ​ដែល White House បាន​ប្រើប្រាស់​សម្រាប់​ទាក់ទង​នឹង​ប្រជា​ពលរដ្ឋ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ ការិយាល័យ​ប្រតិបត្តិ​គ្រប់គ្រង​គណនេយ្យ​នៅ​លើ​គេហទំព័រ​ជា​ច្រើន​ទៀត​រួម​ទាំង Facebook, Twitter និង Instagram​។ សូ​ម្បី​លោកស្រី Michelle Obama ក៏​បាន​បង្កើត​គណនេយ្យ Snapchat សម្រាប់​ខ្លួនឯង​ផង​ដែរ​។

លោក Goldman បាន​និយាយ​នៅ​ក្នុង​ម៉ោង​សំណួរចម្លើយ​របស់ White House ថា “​នៅ​លើ​វេទិកា​ឌី​ជី​ថ​ល មនុស្ស​ចង់​មានការ​សន្ទនា​មួយ​ទៅ​លើ​អ្វី​ដែល​សំខាន់​ចំពោះ​ពួក​គេ​ដែល​មិន​ដូច​គ្រាន់តែ​ចាំ​ការ​ចេញ​ការ​ប្រកា​សព​ត៌​មាន ឬ​ការ​ពិភាក្សា​ទៅ​លើ​ប្រធាន​បទ​ណាមួយ​ជា​កំណត់​ឡើយ​។ មនុស្ស​ចង់​មាន​ពេលវេលា​ច្រើន​ដែល​មាន​លក្ខណៈ​ជា​មនុស្ស ជា​ការ​សន្ទនា ជា​ការ​និយាយ​ជាមួយ​តែ​មិនមែន​ត្រឹមតែ​និយាយ​ទៅ​កាន់​”​។

ប្រាកដ​ណាស់​អ្នក​អាច​សរសេរ​សំបុត្រ​ដោយ​ផ្ទាល់​ដៃ​ទៅ​កាន់​ការិយាល័យ Oval ប៉ុន្តែ​អ្នក​នឹង​ជួប​ប្រទះ​ភាពយឺត​យ៉ាវ ឬ​អ្នក​ក៏​ប្រហែលជា​មិន​ចង់​ឲ្យ​គេ​ឃើញ​អក្សរ​អាក្រក់​របស់​អ្នក ដូច្នេះ​ហើយ ការ​ផ្ញើ​សារ​តាម Facebook ប្រហែលជា​វិធី​ដែល​ងាយស្រួល​បំផុត​ដើម្បី​ធ្វើការ​ទាក់ទង​នឹង​លោក​ប្រធានាធិបតី​ម្នាក់​នេះ​ ។ ហើយ​អ្នក​ណា​ទៅ​ដឹង​ទៅ? អ្នក​ប្រហែលជា​អាច​ទទួល​បានការ​ឆ្លើយ​តប​ទៀត​ផង​។