ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិថៃនិងជាជំនួយការទីផ្សារក្រុមហ៊ុនក្រោន បានលោតធ្លាក់ពីលើអគារស៊ីអេសិចជាន់ទី១១ (កាស៊ីណូក្រោន) បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី០៣ មីនា នេះ ស្ថិតនៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ មេសា សយសែន ភេទប្រុស អាយុ១៩ឆ្នា(ជនជាតិថៃ) មានមុខរបបជាជំនួយការទីផ្សារក្រុមហ៊ុនក្រោនដែលស្នាក់នៅអគារកើតហេតុខាងលើ ។
លោកបានបញ្ជាក់ទៀតថា កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក (ថ្ងៃកើតហេតុ) បុរសជនជាតិថៃម្នាក់ធ្លាក់ពីលើអគារស៊ីអេសិចក្រុមហ៊ុនកាស៊ីណូក្រោនជាន់ទី១១បណ្តាលស្លា.ប់.ភ្លាមៗនៅមុខផ្លូវចូលអគារ ។ ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំលោក លឹម ប៊ុនសុភក្រ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះពិនិត្យនៅកន្លែងកើតហេតុ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា តាមការស្រាវជ្រាវសាកសួរពីសមត្ថកិច្ចជំនាញ គឺជនរងគ្រោះដែលស្លា.ប់.បានស្នាក់ជាមួយមិត្តភក្តិរួមការងារជាជនជាតិថៃ មាន១.ឈ្មោះ ភីរ៉ាយ៉ុត វុទ្ធីឃុន ហៅប៉ាវ ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះ វង្ស សាវ៉ាត់ផយគង់ ភេទប្រុស អាយុ២០ឆ្នាំ ដែលស្នាក់ក្នុងបន្ទប់ជាមួយគ្នាជាមួយជនរងគ្រោះដែលស្លា.ប់ ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវករណីជនរងគ្រោះធ្លាក់ពីលើអគារជាន់ទី១១នេះ ប៉ុន្តែមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ។
តាមសម្តីមិត្តភក្តិរួមការងារអោយដឹងថា មុនពេលជនរងគ្រោះលោ.តសម្លា.ប់ខ្លួនពីលើអគារនោះ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះអង្គុយលេងទូរស័ព្ទម្នាក់ឯង ហើយពោលពាក្យថា «ឃើញសត្វហោះហើរកាត់មុខ ដូចមានមានអារម្មណ៍រវើរវាយ ហើយមានអាការៈមិនស្រួលខ្លួនទេ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូង គឺជនរងគ្រោះលោតពីលើអគារធ្វើអ.ត្ត.ឃា.ត ។ គួរបញ្ជាក់ថា រយៈពេលកន្លងមក មានអ្នកស្លា.ប់.ដោយធ្លាក់ពីលើអគារកើតឡើងជារឿយៗ នៅក្រុងប៉ោយប៉ែត ។
ចែករំលែកព័តមាននេះ