ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចំណោត​វត្ត​លើផង ដឹក​ធ្ងន់ផង ទប់​មិន​ជាប់ ពន្លះ​ចូល​ផ្ទះ​ល្វែង​ផ្អើល​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្ថានភាព​ផ្លូវ​ក្រុងព្រះសីហនុ ដែល​ជា​តំបន់​ខ្ពង់រាប គឺ​ផ្លូវ​ឡើង​ចុះ​តាម​កម្ពស់​ភ្នំ ដូច្នោះ​ហើយ​យានយន្ត​នានា​ត្រូវ​តែ​គិត​ពី​ហ្វ្រាំង​ឱ្យ​បាន​ម៉ត់ចត់ ព្រោះ​តម្រូវការ​ប្រើប្រាស់​ច្រើន​បំផុត​មិន​ដូច​ផ្លូវ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ថានភាព​ផ្លូវ​ក្រុងព្រះសីហនុ ដែល​ជា​តំបន់​ខ្ពង់រាប គឺ​ផ្លូវ​ឡើង​ចុះ​តាម​កម្ពស់​ភ្នំ ដូច្នោះ​ហើយ​យានយន្ត​នានា​ត្រូវ​តែ​គិត​ពី​ហ្វ្រាំង​ឱ្យ​បាន​ម៉ត់ចត់ ព្រោះ​តម្រូវការ​ប្រើប្រាស់​ច្រើន​បំផុត​មិន​ដូច​ផ្លូវ​រាបស្មើ​ទេ ។

ឧទាហរណ៍​ជាក់ស្តែង​មួយ បុរស​ម្នាក់​បើករថយន្ត​ធុន​យី​ឌុ​ប​មួយ​គ្រឿង​ចុះ​ពី​ចំណោត​វត្ត​លើ ខណៈ​រថយន្ដ​កំពុង​តែ​ដឹក​ធ្ងន់​ផង​នោះ ស្រាប់តែ​ចុះ​ដល់​ពាក់កណ្ដាល​ផ្លូវ​បន្តិច​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​បុក​ចូល​ផ្ទះល្វែង​ពេញកម្លាំង​បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួស​ល្មម​ហើយ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​មាន​គ្រោះថ្នាក់​នោះ​ទេ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​៨០១ ស្ថិត​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

យោង​តាម​ការ​បញ្ជាក់​ពី​អ្នកបើកបរ​រថយន្ដ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា រថយន្ត​គាត់​ជា​ប្រភេទ​រថយន្ត​ធុន​ធ្ងន់ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​3D-8584 ចុះ​ពី​ឃ្លាំង​លើ​ទៅ​តាម​ចំណោត​ផ្លូវ​បេតុង​សំដៅ​មក​មហោស្រព​ចាស់ ។ ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ជាន់​ហ្វ្រាំង​មិន​ជាប់ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ង ១​គ្រឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2S-4559 ហើយ​ក៏​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​ចូល​ផ្ទះថ្ម​មួយ​ល្វែង បណ្ដាល​ឲ្យ​រថយន្ដ​១​គ្រឿង​ទៀត​ម៉ាក Lexus LX570 ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2C-1515 ចំកាង​ក្រោយ ប៉ុន្តែ​ខូចខាត​បន្តិចបន្តួច និង​សំណាងល្អ​ដែល​មិន​បណ្ដាល​ឲ្យ​មនុស្ស​ដែល​ធ្វើ​ដំណើរ​នៅ​ផ្លូវ​នោះ​មាន​គ្រោះថ្នាក់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​នាំ​យក​ម្ចាស់​រថយន្ត​រួម​ទាំង​វត្ថុ​តាង​ទាំង​សងខាង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ