អ្វីដែលត្រូវធ្វើ ភ្នំពេញ ៖ គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.៦០៣ អគារ ។

បន្ថែមពីនេះ រដ្ឋបាលរាជធានី បានពិនិត្យផ្តល់យោបល់លើប្លង់ ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១,០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២,២៦ពាន់លានដុល្លារអាមេរិក (ពីរក្បៀសម្ភៃប្រាំមួយពាន់លានដុល្លាអាមេរិក) បន្ថែមទៀត ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញថ្លែងក្នុងពិធី «បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ»នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេងបាន មានប្រសាសន៍ថា ៖ បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះ ដោយវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្តីក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននឹងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះគិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ យើងមានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន១.៦០៣ អគារ និងបានពិនិត្យផ្តល់ យោបល់លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួនចំនួន ១,០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លារអាមេរិក (ពីរក្បៀសម្ភៃប្រាំមួយពាន់លានដុល្លាអាមេរិក) បន្ថែមទៀត ។

ដោយឡែក ចំនួនអាជីវកម្មដ្ឋានក៏មិនមានការថយចុះឡើយ ក្នុងនោះ រោងចក្រវិនិយោគមានចំនួន ៧៥៤ រោងចក្រ និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានចំនួន ៥,១៧៤ មូលដ្ឋានមានតម្លៃប៉ាន់ស្មានផលិតផលសរុប ២,០៥០ ពាន់លានដុល្លារអាមេរិក (ពីរក្បៀសហាសិបពាន់លានដុល្លាអាមេរិក) បានផ្តល់ការងារជូនកម្មករ-កម្មការិនីចំនួន ៦៣១.៥៦៧ នាក់ (ប្រាំមួយសែនបីម៉ឺនមួយពាន់ប្រាំរយហុកសិបប្រាំពីរនាក់) កំពុងដំណើរការយ៉ាងសកម្ម ។
លោកឃួង ស្រេង បានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ក្នុងនោះគម្រោងសកម្មភាពរបស់រដ្ឋបាល រាជធានីភ្នំពេញចំនួន១៤២ គម្រោង, គម្រោងសកម្មភាព របស់រដ្ឋបាលខណ្ឌ-សង្កាត់ចំនួន ៤២៣ គម្រោង និង គម្រោងសកម្មភាពរបស់មន្ទីរ-អង្គភាពចំនួន១០៩ គម្រោង សរុបមានថវិកាគាំទ្រប្រមាណ ១.៣៩៧.៨៣៩,៣៤ លានរៀល (មួយម៊ីលានបីរយកៅសិបប្រាំពីរពាន់ ប្រាំបីរយសាមសិបប្រាំបួន ភៀសសាមសិបបួន លានរៀល) បានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញ-ចូល តែមួយរាជធានីភ្នំពេញ ចំនូន ៥៧.៨១៩ សេវា ដែលជារួមគិតចាប់ពីពេលបើកដំណើរការរហូតមកដល់ពេលនេះ អង្គភាពច្រកចេញ -ចូលតមួយរាជធានីភ្នំពេញបានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១៥៥.៨២៨ សេវា (ដប់ប្រាំម៉ឺនប្រាំពាន់ប្រាំបីរយម្ភៃប្រាំបីសេវា) ដោយទទួលបានចំណូល បង់ចូលថវិការដ្ឋសរុបចំនូន៤៤.៣៦៨.៥០១.២៥០៛ (សែសិបបួនពាន់ បីរយហុកសិប ប្រាំបីលាន ប្រាំសែនមួយពាន់ ពីររយហាសិបរៀល) គឺប្រមាណជាង ១១ លានដុល្លារអាមេរិក ។

បានបើកការដ្ឋានស្ថាបនាស្ពានអាកាសប្ញស្សីកែវ ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ ៥ ត្រង់ចំណុចប្រសព្ធផ្លូវលេខ ៣៦ និងស្ពានបេតុងអាម៉េខ្សែកាប ឆ្លងកាត់ទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ ខ្សែ តភ្ជាប់ពីមហាវិថី ឈ្នះ-ឈ្នះ ទៅផ្លូវជាតិលេខ ៤២ មានប្រវែង ៦.៤៩០ ម៉ែត្រ និងមានលំហទទឹងផ្លូវ ១២ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ ព្រមទាំងកំពុងខិតខំជំរុញការសិក្សាគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ជាច្រើនទៀតក្នុងរាជធានីភ្នំពេញ៕
ភ្នំពេញ ៖ គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.៦០៣ អគារ ។

ចែករំលែកព័តមាននេះ