ព្រៃ.ផ្សៃណាស់ ! វ៉ៃឡើងជាំក្រហមដូចភ្លើងពេញខ្លួនប្រាណ
ខេត្តកណ្ដាល ៖ ប្អូនប្រុសចិត្តអន្យតិរ្ថិយម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបាន…
ខេត្តកណ្ដាល ៖ ប្អូនប្រុសចិត្តអន្យតិរ្ថិយម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបាន…
ខេត្តកណ្ដាល ៖ ប្អូនប្រុសចិត្តអន្យតិរ្ថិយម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានប្រើចម្រៀកអុសវាយបងស្រីរបស់ខ្លួនឥតប្រណីដៃ ឡើងជាំក្រហមដូចភ្លើងពេញខ្លួនប្រាណ ដែលហេតុការណ៍នេះកើតឡើងនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលបានឱ្យដឹងថា ប្អូនប្រុសចិត្តអន្យតិរ្ថិយឥតមេត្តាដែលត្រូវបានឃាត់ខ្លួនឈ្មោះ រ៉ុង សារ៉ុម ហៅ ពិសី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរនៅភូមិកើតហេតុ មុខរបរ មិនពិតប្រាកដ ។ ចំណែកនារីរងគ្រោះជាបងស្រីឈ្មោះ រ៉ុង ណារី ហៅ ច្រេវ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សវិកលចរិត ។
នគរបាលបានឱ្យដឹងបន្ថែមថា នៅពេលកើតហេតុនារីរងគ្រោះបានទារលុយ៥ពាន់រៀលពីឈ្មោះ រ៉ុង សារ៉ុម ជាប្អូន ពេលនោះ ឈ្មោះ សារ៉ុម ប្រាប់ថា លុយយកទិញសាច់គោអាំងហូបជាមួយគ្នាអស់ហើយ ។ ចំណែកឈ្មោះ រ៉ុង ណារី មិនជឿនៅតែទាមទារលុយដដែលៗ ពេលនោះ ឈ្មោះ សារ៉ុម ជាប្អូនបានខឹងយ៉ាងខ្លាំងក៏យកអង្កត់អុសវាយខ្នង និងដៃ និងវាយជើងឈ្មោះ ណារី ជាច្រើនអង្កត់អុស បណ្ដាលឲ្យជាំពេញខ្លួនប្រាណ ។
ពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនេះតែងតែប្រើអំពើហិង្សាលើនារីរងគ្រោះជាញឹកញាប់ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀត ទើបនគរបាលស្រុកស្អាងចាប់ខ្លួនក៏សាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ