រាជធានីភ្នំពេញ ៖ សមាជិកសភាខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវិចតូរីយ៉ា លោក ហុង លីម បានរងប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ចំពោះការហៅរបបដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនថាជារបបតិរច្ឆាន ដែលនេះជាការប្រមាថមួយគួរឱ្យភ្ញាក់ផ្អើលក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ។
ស្ថានប័នសភានិងព្រឹទ្ធសភា កាលពីថ្ងៃអង្គារទី៩ ខែសីហា បានថ្កោលទោសចំពោះការថ្លែងរបស់លោក ហុង លីម ថា ជាការមួលបង្កាច់ការពិត ហើយទាម ទាឱ្យលោក ហុង លីម សុំទោសជាសាធារ ណៈ ។
លោក ហុង លីម ត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សម្ដីទៀតថា គ្មានផ្លូវណាដែលត្រូវឱ្យលោកសុំទោសចំពោះពាក្យសម្ដីរបស់លោកទេ។ លោកបន្តថា ប្រសិនបើពាក្យសម្ដីរបស់លោក ធ្វើឡើងនៅកម្ពុជាវិញ នោះលោកនឹងត្រូវគេចាប់ខ្លួនបញ្ជូនទៅពន្ធនាគារជាមិនខាន ។
នៅថ្ងៃទី១០ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសដោយចាត់ទុកថា ការប្រមាថរបស់លោក ហុង លីម សមាជិកសភានៃរដ្ឋវិចតូរីយ៉ាប្រទេសអូស្ត្រាលី ចំពោះប្រជាជាតិកម្ពុជា បានជំរុញឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកលោកថាជា «ជនមិត្រូវបានស្វាគមន៍» ។
ដោយមិនចាំបាច់ធ្វើអត្ថធិប្បាយបន្ថែម កោះសន្តិភាព សូមចម្លងច្បាប់ដើមដូចខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ