ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផា​ន​អ៊ី​មិច ពិតជា​មានរឿង​ទំនាស់​ដីធ្លី​មែន !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែង​ទទួលស្គាល់​ជា​សាធារណៈ​ថា ពិតជា​មាន វិវាទ​ជម្លោះ​ជា​ច្រើន​ករណី​ប្រាកដ​មែន រវាង​ក្រុម​ប្រជាពលរដ្ឋ​ជាមួយនឹង​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែង​ទទួលស្គាល់​ជា​សាធារណៈ​ថា ពិតជា​មាន វិវាទ​ជម្លោះ​ជា​ច្រើន​ករណី​ប្រាកដ​មែន រវាង​ក្រុម​ប្រជាពលរដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន ផា​ន​អ៊ី​មិច ដែល​មាន​លោក​ជំទាវ ស៊ុ​យ សុ​ផា​ន ជា​អគ្គនាយក​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​នេះ ។ ការ​ថ្លែង​របស់​អាជ្ញាធរ​នៅ​ពេល​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ក្រោម​ការ​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក អ៊ា​ង ស៊ី​ផា​ន អភិបាល​ខណ្ឌ ច្បារ​អំពៅ និង​មានការ​ចូលរួម​ពី​ក្រុម​មន្ត្រី​ជំនាញ​នៃ​សាលា​ខណ្ឌ​ជា​ច្រើន​រូប​ទៀត​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៥ ខែសីហា ឆ្នាំ​២០១៦ កន្លង​ទៅ​។

ជុំវិញ​ការ​មាន​បាតុភាព​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោក អ៊ូ វុ​ធ ដែល​មេធាវី​តំណាង​ក្រុមហ៊ុន ផា​ន អ៊ី​មិច បាន​ឆ្លើយ​តប​ទៅ​វិញ​ផង​ដែរ​ថា ក្រុមហ៊ុន​មិន​បាន​រំលោភ​បំពាន​ដី​របស់​ពលរដ្ឋ​ដូចដែល​ពាក្យបណ្តឹង ទៅ​កាន់​អាជ្ញាធរ​ខណ្ឌ​នោះ​ទេ ដោយ​ក្រុមហ៊ុន​មា​នក​ឯកសារ​បញ្ជាក់​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ត្រឹមត្រូវ ទទួលស្គាល់​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​។ ដូច្នេះ​ក្រុមហ៊ុន​ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

ជុំវិញ​បាតុភាព​ខាងលើ​នេះ លោក​ជំទាវ ស៊ុ​យ សុ​ផា​ន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ផា​ន អ៊ី​មិច ខាង​ភ្នាក់ងារ​កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ឡើយ​។ សូម​បញ្ជាក់​ថា នៅ​ក្នុង​ស្មារតី​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ដដែល​នោះ លោក អ៊ា​ង ស៊ី​ផា​ន ថ្លែង​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​របស់​ខ្លួន ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ទាក់ទង​នឹង​ទំនាស់​ដីធ្លី រវាង​ក្រុមហ៊ុន ផា​ន អ៊ី​មិច ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​យក​មក​ធ្វើការ​សម្របសម្រួល​ដីធ្លី​ជូន​គូភាគី​ដោយ​ផ្អែក​លើ​ភស្តុ​តាង​ច្បាប់​៕