ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រក​ម៉ាក​ដាក់​ឱ្យអង្ករ​សែន​ក្រអូប​ និង​អង្ករដំណើប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ហៅ​កាត់​ថា ​CRF បាន​បង្កើត​នូវ​ម៉ាក​អង្ករ​មួយ​ប្រភេទ​រួច​មក​ហើយ ឈ្មោះ​ហៅ​ថា​ ម៉ាក ​«​ម្លិះ​អង្គរ​»​។ សព្វថ្ងៃ CRF…

រាជធានី​ភ្នំពេញ ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ហៅ​កាត់​ថា ​CRF បាន​បង្កើត​នូវ​ម៉ាក​អង្ករ​មួយ​ប្រភេទ​រួច​មក​ហើយ ឈ្មោះ​ហៅ​ថា​ ម៉ាក ​«​ម្លិះ​អង្គរ​»​។ សព្វថ្ងៃ CRF បាន​និង​កំពុង​ត្រៀម​រៀបចំ​បង្កើត​ម៉ាក​អង្ករ​បន្ថែមចំនួន ​២​ ទៀត គឺអង្ករ​សែន​ក្រអូប​ និង​អង្ករដំណើប ដើម្បី​កំណត់​គុណភាព​ និង​ស្តង់ដា​រមួយ​រួម​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ​។

លោក​ឧកញ៉ា ចាន់ សុខ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា អង្ករ​មាន​ប្រភេទ​ខុស​គ្នា​ដូច្នេះ​ត្រូវការ​ម៉ាក​ផ្សេង​ៗ​ដើម្បី​បង្ហាញ​នូវ​ឈ្មោះ​អង្ករ​ដល់​អ្នកទិញ​ និង​ជា​ការ​កំណត់​គុណភាព​មួយ​រួម​ផង​ដែរ ​។ លោក​ថា​ «​ក្រោយ​កំណត់​ម៉ាក «​ម្លិះ​អង្គរ​» យើង​បាន​ចាប់ផ្តើម​ពង្រឹង​លើ​ការងារ ជាមួយ​ដៃគូ​ប្រទេស​ចិន​ក្នុង​ការ​នាំ​ចេញ​អង្ករ​ម៉ាក​ម្លិះ​អង្គរ​នេះ​បានជា​បណ្តើរ​ៗ​ផង​ដែរ​» ​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ​ជា​គោលដៅ​ក្នុង​រយៈពេល​វែង​ខ្លួន​ត្រូវ​តែ​ធ្វើ ​(​ម៉ាក​) ​ដើម្បី​កំណត់​ឱ្យ​បាន​នូវ​ស្តង់ដា​រអង្ករ​មួយ​រួម បើ​មិន​ដូច្នោះ​ទេ ទោះបី​អង្ករ​កម្ពុជា​ជាប់​លេខ​ ១ ​ពិតមែនតែ​ស្តង់ដារ​វា​ខុស​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​ ការ​បង្កើត​ម៉ាក​អង្ករ​ដើម្បី​កំណត់​នូវ​អត្តសញ្ញាណ​មួយ​រួម​គ្នា​គុណភាព​ដូច​គ្នា ហើយ​វា​ជា​គោលដៅ​រយៈពេល​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត ​។​ ការ​កំណត់​ម៉ាក​អាច​ការពារ​ពី​ការ​លួច​បន្លំ​គុណភាព​អង្ករ​ធ្វើ​ឱ្យ​ខូច​ដល់​ឈ្មោះ​អង្ករ​ខ្មែរ​ទៀត​ផង ។

លោក​ សុខ សា​រ៉​ង អ្នកជំនាញ​ខាង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ និង​ម៉ាក​សមូហភាព បាន​លើក​ឡើង​ថា ​កាលណា​ផលិតផល​មាន​ម៉ាក​ត្រឹមត្រូវ​មិន​ថា ​ម៉ាក​សមូហភាព​ ឬ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នោះ​ទេ នឹង​ធ្វើ​ឱ្យទំ​និញ​មាន​ស្តង់ដា​រគុណភាព​ត្រឹមត្រូវ ​។ លោក​ថា ​នៅ​ពេល​អង្ករ​មាន​ម៉ាក មាន​ន័យ​ថា ​មាន​ស្តង់ដារ ​គឺ​វាទី​ផ្សារ​ល្អ​ជាង​មុន ​និង មាន​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ទាំង​នៅ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ទិញ​ ឬ ​មិន​ទិញ ​។

ឆ្នាំ ​២០២១​ កម្ពុជា​បាន​ធ្វើការ​នាំ​ចេញ​បាន​ចំនួន ៦១៧ ០៦៩ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៤១៨.១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​ធ្វើការ​នាំ​ស្រូវ​ចេញ​បាន​ចំនួន ៣ ៥២៧ ៤១៨ តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៨៤៥.៩៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ