ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កល្យាណមិត្ត​មាន​ន័យ​ដូច​ម្តេច ?

3 ឆ្នាំ មុន

យោង​តាម​សំ​ណេ​រ​ព្រះ​មហា​ស៊ឹ​ម សានិ​ត អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពន្យល់​ថា កល្យាណមិត្ត​ពោល​គឺ មិត្ត​ល្អ មិត្ត​មានគុណ​គាប់ រមែង​ចេះ​ជួយ​គ្នា​ក្នុង​គ្រាក្រ គ្រា​ជួប​ទុក្ខ​លំបាក​វេទនា នេះ​ជា​សន្តាន​កល្យាណមិត្ត ។…

យោង​តាម​សំ​ណេ​រ​ព្រះ​មហា​ស៊ឹ​ម សានិ​ត អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ពន្យល់​ថា កល្យាណមិត្ត​ពោល​គឺ មិត្ត​ល្អ មិត្ត​មានគុណ​គាប់ រមែង​ចេះ​ជួយ​គ្នា​ក្នុង​គ្រាក្រ គ្រា​ជួប​ទុក្ខ​លំបាក​វេទនា នេះ​ជា​សន្តាន​កល្យាណមិត្ត ។

នៅ​ក្នុង​ន័យ​មួយទៀត អ្នកប្រាជ្ញ បាន​ពោល​ថា សត្វលោក ដែល​គួរ​ឱ្យ​ខ្លាច​បំផុត នៅ​ក្នុង​ភព​ផែនដី​នេះ គឺ​មិត្ត​ក្លែងក្លាយ ។ មិត្ត​ក្លែងក្លាយ មាន​ន័យ​ថា សត្រូវ​ដ៏​កាច​សាហាវ ពិសពុល មានពុត​ត្បុត​ច្រើន​លួច​ក្លែងបន្លំ​ធ្វើ​ជា កល្យាណមិត្ត​របស់​យើង ។ ហេតុ​ដូច្នេះ​ហើយ យើង​គ្រប់​គ្នា​ត្រូវ​តែ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​មិត្តភក្តិ ប្រភេទ​ហ្នឹង ។

សូម​ចង​ចាំ​ថា កល្យាណមិត្ត ពិតប្រាកដ​របស់​យើង ទោះបីជា​មានរឿង​អ្វី​កើតឡើង ក៏​មិន​អាច​ក្លាយទៅជា​សត្រូវ​បាន​ដែរ ពីព្រោះ​គេ​គឺជា មិត្ត​ល្អ​ពិតប្រាកដ ជា​មិត្ត​ដែល​មិន​ក្លែងក្លាយ ជា​មិត្ត​ដែល​មាន​ឧបការៈ ជា​មិត្ត​មានគុណ​គាប់ប្រសើរ​ថ្លៃថ្លា ។

សូម​ជូនពរ​ឱ្យ​គ្រប់​គ្នា​សេពគប់​ជួប​ប្រសព្វ​តែ​មិត្តភក្តិ​ល្អ​ៗ មានគុណ​គាប់ប្រសើរ​ថ្លៃថ្លា ជា​កល្យាណមិត្ត​ពិតប្រាកដ ឥត​ក្លែងក្លាយ​តរៀង​ទៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ