រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី០៨ សីហា ២០១៦ ប្រពន្ធរបស់សពលោកបណ្ឌិត កែម ឡី រួមជាមួយកូនៗទាំង៤នាក់ បានអញ្ជើញចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មកពីខេត្តកោះកុងជាង៥០នាក់ ដែលរងគ្រោះក្នុងរឿងរំលោភដីធ្លី ហើយបច្ចុប្បន្ន កំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្ស៊ី ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយការមកសាកសួរសុខទុក្ខហើយនោះ លោកស្រី ក៏បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះផងដែរ ប៉ុន្តែនៅមិនទាន់ដឹងថា មានទំហំទឹកប្រាក់ប៉ុន្មាននោះទេ ដោយលោកស្រីផ្តល់ជូនដោយមិនបើកចំហរ ។ សូម្បីតែមន្ត្រីមូលដ្ឋាន ដែលចុះទៅដល់ទីនោះ ក៏ពុំអាចដឹងបានដែរ ខណៈអ្នកទទួលប្រាក់ពុំបានឆ្លើយ ប្រាប់ ។
បន្ទាប់ពីសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកា មិនលើសពី១ម៉ោងហើយនោះ លោកស្រីរួមទាំងកូនៗ ក៏បានឡើងជិះរថយន្តចាកចេញទៅវិញបាត់ភ្លាមៗ ។



ចែករំលែកព័តមាននេះ