ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរប្រុងប្រយ័ត្ន ផ្ទះលក់ចាប់ហួយ ដោយមាន​ទាំង​លក់ហ្គាសកំប៉ុងផង ប្រឈមហានិភ័យណាស់!

2 ឆ្នាំ មុន
  • កំពត

ខេតកំពត៖ ផ្ទះ ២ខ្នង និងម៉ូតូចំនួន ២គ្រឿង ត្រូវបានអគ្គិភ័យ លេបត្របាក់ នៅក្នុងហេតុការណ៍ទុស្សេចរន្ត​អគ្គិសនី នៅផ្ទះលក់ចាប់ហួយ ដោយមានលក់ហ្គាសកំប៉ុងផងនោះ។…

ខេតកំពត៖ ផ្ទះ ២ខ្នង និងម៉ូតូចំនួន ២គ្រឿង ត្រូវបានអគ្គិភ័យ លេបត្របាក់ នៅក្នុងហេតុការណ៍ទុស្សេចរន្ត​អគ្គិសនី នៅផ្ទះលក់ចាប់ហួយ ដោយមានលក់ហ្គាសកំប៉ុងផងនោះ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១២ និង​៤០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅភូមិព្រែកអំពិល ហៅភូមិក្តាត សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។

លោកវរសេនីយ៍​ទោ ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោ បានឲ្យដឹងថា​ មូលហេតុនៃហេតុការអគ្គិភ័យ​ឆាប​ឆេះនេះ បណ្តាលមកពីទុស្សេចរន្ត​អគ្គិសនី នៅផ្ទះលក់ចាប់ហួយមួយខ្នង ដែលមានទាំងលក់ហ្គាស​កំប៉ុងផងដែរ។

លោកអធិការ ឲ្យដឹងទៀតថា​ នៅពេលអគ្គីភ័យឆាបឆេះ ក៏បានផ្ទុះកំប៉ុងហ្គាស រួចហើយឆេះកាន់តែខ្លាំង រហូតអគ្គិភ័យរាល​ឆេះ​ផ្ទះ​ដែលលក់ចាប់ហួយជាប់គ្នានោះ ហើយមា​នលក់ហ្គាស​កំប៉ុងដូចគ្នាទៀត អស់ទាំង​ពីរខ្នងនេះទៅ។

លោកអធិការក្រុងបូកគោ បានឲ្យដឹងទៀតថា នៅពេលកំពុងកើតហេតុ ក៏ត្រូវបានកំលាំងរថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ បាញ់ទឹក​​ពន្លត់ រហូតរលត់ទាំងស្រុង មិនឲ្យរាល​ដាលដល់​លំនៅឋានដែលនៅក្បែរគ្នាបន្តទៅទៀតទេ។ ភ្លើងបានរលត់ នៅវេលាម៉ោង ៣ និង ៣០នាទីថ្ងៃខែឆ្នាំដដែល។

ប្រភពដដែលឲ្យដឹងថា ក្នុងហេតុការណ៍ពន្លត់អគ្គិភ័យខាងលើ លោកឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរង ទទួលបន្ទុក​ផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំកម្លាំងការិយាល័យអគ្គិភ័យ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ដើម្បីអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ស្មើនឹង ៣០​ម៉ែត្រ​គូប ទើបរលត់វិញ។

សមត្ថកិច្ចពន្លត់​អគ្គិភ័យ បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្តាលឱ្យខូចខាតផ្ទះអស់ចំនួន ០២ខ្នង ម៉ូតូ ០២គ្រឿង គ្រឿងលក់ចាប់ហួយ និងសម្ភារៈមួយចំនួន។ ករណីនេះ មិនបណ្តាលឲ្យមានពលរដ្ឋណាម្នាក់ រងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ ប្រាក់ សារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ