ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាតុ​៤​ជាទី​ប្រជុំ​តាក់តែង​រូប​កាយ

3 ឆ្នាំ មុន

តាម​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា ធាតុ​បួន​គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ និង​វាយោធាតុ​ជា​ធាតុ​ដែល​បាន​ប្រជុំ​តាក់តែង​ឡើង​នូវ​រូប​កាយ​យើង​នេះ​ឱ្យ​ចម្រើន​ឡើង​តាម​លំដាប់ ។ បឋវីធាតុ​: មាន​សភាព​លក្ខណ​:​រឹង ឬ​ទន់​ដែល​ប៉ះ​ផ្ទប់​តាម​ផ្លូវ​កាយ​ដែល​នាំ​អោយ​មានការ​ដឹងខ្លួន​ថា​អូ…

តាម​គម្ពីរ​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា ធាតុ​បួន​គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ និង​វាយោធាតុ​ជា​ធាតុ​ដែល​បាន​ប្រជុំ​តាក់តែង​ឡើង​នូវ​រូប​កាយ​យើង​នេះ​ឱ្យ​ចម្រើន​ឡើង​តាម​លំដាប់ ។

បឋវីធាតុ​: មាន​សភាព​លក្ខណ​:​រឹង ឬ​ទន់​ដែល​ប៉ះ​ផ្ទប់​តាម​ផ្លូវ​កាយ​ដែល​នាំ​អោយ​មានការ​ដឹងខ្លួន​ថា​អូ រឹង​តើ ឬ អូ ទន់​តើ ពីព្រោះ​ថា​: បឋវីធាតុ​ដោយ​បរមត្ថ​មិន​អាច​ឃើញ​តាម​ផ្លូវ​ភ្នែក​បាន​ទេ តែ​អាច​មក​ប្រាកដ​ច្បាស់​តាម​ផ្លូវចិត្ត វិញ្ញាណ​យើង គឺ​ឱ្យ​យើង​បានដឹង​តាម​កាយវិញ្ញាណ​, បឋវីធាតុ​គឺ ជាទី​តាំង​, ជា​គ្រឿង​ទ្រ​នៃ​ពួក​រូប​ដទៃ​ទៀត ពីព្រោះ​ជា​ធម្មតា​បឋវីធាតុ​ហ្នឹង​មិន​អាច​កើតឡើង​តែឯង​បាន​ទេ បើ​មាន​បឋវីធាតុ​ត្រូវ​មាន​អាបោធាតុ​, ត្រូវ​មាន​តេជោធាតុ​, ត្រូវ​មាន​វាយោធាតុ ។

អាបោធាតុ​: គឺ​មាន​លក្ខណៈ​សើម​ជ្រួតជ្រាប​, មាន​សភាព​ញុំ​ា​ង​សហ​ជាតិ​រូប​គ្រប់យ៉ាង​ឱ្យ​ចម្រើន​ឡើង​, ឱ្យ​កើតឡើង ។ អាបោធាតុ​គឺជា​អ្នកផ្សារ​នូវ​រូប និង​សភាព​ផ្សេង​ៗ​ឱ្យ​ជាប់​គ្នា បាន​សេចក្តី​ថា សភាព​ដែល​ធ្វើ​ឲ្យ​រូប​ហ្នឹង​មិន​រាត់រាយ ធ្វើ​កិច្ច​ឱ្យ​រូប​ផ្គុំ​គ្នា​, ធ្វើ​ឱ្យ​រូប​ជាប់​គ្នា​, ធ្វើ​ឱ្យ​រូប​ប្រមូល​ផ្គុំ​គ្នា​, ទាំង​អស់នេះ​គឺជា​កិច្ច​របស់​អាបោធាតុ ។

តេជោធាតុ​: គឺជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​រូបរាង​កាយ​របស់​មនុស្ស​យើង សភាព​ក្តៅ​ផង​, សភាព​ត្រជាក់​ផង​រមែង​មាន​តេជោធាតុ​ជា​ប្រក្រតី ក្នុង​វត្ថុ​ណា​ក៏​មាន​តេជោធាតុ​ដែរ ។ ប្រក្រតី​របស់​មនុស្ស​យើង​ហ្នឹង​ដែល​ចេះ​តែ​ចាស់​ទៅ​ៗ, ចាស់ជរា​គ្រាំគ្រា​ហ្នឹង​, ហើយ​រាង​កាយ​យើង​នេះ​ដែល​ចេះ​តែ​ប្រែប្រួល​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ក៏​ដោយសារ​តែ​តេជោធាតុ​ហ្នឹង​វា​ធ្វើ​នូវ​កិច្ច​ដុត​សហ​ជាតិធម៌​ហ្នឹង​ឱ្យ​មាន​សភាព​ចាស់​ឌ្រុ​ត​ឌ្រោ​ម​ជា​ប្រក្រតី ។

វាយោធាតុ​: គឺ​មាន​សភាព​តឹង​, ញ័រ​, កន្ត្រាក់​ជាដើម ។ ព្រោះថា​វាយោធាតុ​ដោយ​បរមត្ថ​ហ្នឹង​គឺ​សភាព​ធ្វើ​ឱ្យ​រាង​កាយ​យើង​ហ្នឹង​កំរើក​បាន​, និយាយ​បាន​, សើច​បាន ទាំង​អស់នេះ​គឺ​ដោយសារ​កម្លាំង​នៃ​វាយោ​នេះឯង ព្រោះថា​វាយោធាតុ​ហ្នឹង​គឺជា​តួ​ខ្យល់​ដែល​ធ្វើ​ឱ្យ​រូប​ផ្សេង​ៗ​អាច​កំរើក​បាន​, អាច​ឃ្លាត​ចាក​ទី​ពី​កន្លែង​១​ទៅ​កន្លែង​១​បាន​, ដោយសារ​វាយោធាតុ​ហ្នឹង​វា​មាន​កម្លាំង ទើប​ធ្វើ​ឱ្យ​យើង​ហ្នឹង​មាន​កម្លាំង​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ