ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅស្រុកព្រៃនប់ ប្រជាពលរដ្ឋ ដាំបន្លែបានផលល្អ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដំណាំបន្លែរបស់ពលរដ្ឋ ជាកសិករ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្នាំនេះ បានផលល្អ ជួយ​បំពេញតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន ដែលកំពុងមានតម្រូវការខ្ពស់។ ប្រជាពលរដ្ឋមួយគ្រួសារ…

ខេត្តព្រះសីហនុ៖ ដំណាំបន្លែរបស់ពលរដ្ឋ ជាកសិករ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្នាំនេះ បានផលល្អ ជួយ​បំពេញតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន ដែលកំពុងមានតម្រូវការខ្ពស់។

ប្រជាពលរដ្ឋមួយគ្រួសារ នៅឃុំសំរុង ស្រុកព្រៃនប់ ខេ​ត្តព្រះសីហនុ ដែលបច្ចុប្បន្ន កំពុងដាំដំណាំបន្លែត្រប់វែង រួមនឹងដំណាំបន្លែចម្រុះមួយចំនួនទៀត ឲ្យដឹងថា បន្លែទាំងអស់នេះ កំពុងហុចផលល្អ មានលក្ខណៈជាធម្មជាតិ មិនមានប្រើជីគីឡើយ។

ពលរដ្ឋដដែលប្រាប់ថា បច្ចុប្បន្ន តាម​រយៈ​ការ​ប្រឹក្សា​ពី​មន្ត្រី​ជំនាញ​កសិកម្ម គាត់បានដាំដំណាំបន្លែចម្រុះច្រើន​មុខ​ជា​មួយ​គ្នា មានដូចជា ស្ពៃ និងត្រកួន ជាដើម ហើយទិន្នផល ក៏អាចលក់ទៅកាន់​ទីផ្សារ​ជាបន្តបន្ទាប់ ជួយជីវភាព ក្នុងគ្រួសារបា​នល្អ មិន​ពិបាកចេញទៅធ្វើការក្រៅផ្ទះ ឬចំណាកស្រុកឡើយ​។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ឲ្យដឹងដែរ ក្នុងន័យគៀងគរប្រជាកសិករ អោយ​មក​ចាប់អារម្មណ៍លើវិស័យកសិកម្ម និងទទួលប្រាក់ចំណូលក្នុងគ្រួសារ ដំណាក់កាលបរិបទជំងឺកូវីដ ១៩ មន្ត្រីជំនាញ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាន​សហការជាមួយ​អាជ្ញាធរមូលដ្ឋាន បំផុស​ចលនាឲ្យពលរដ្ឋជាកសិករ នាំគ្នាដាំដំណាំបន្លែ និងចិញ្ចឹមសត្វ រួមនឹងការចុះទៅជួយ​បណ្តុះបណ្តាល​អំពីបច្ចេកទេសកសិកម្ម ក្នុងការដាំដំណាំបន្លែ និងចិញ្ចឹមសត្វ​ផងដែរ។

ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសា​ទ ខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករដែរថា ដំណាំបន្លែវិលជុំមួយចំនួន ដែលពលរដ្ឋ អាចដាំបានជាមួយគ្នា រួមមាន៖ ត្រប់ ស្ពៃ ត្រកួន ពោតបារាំង និង​ល្បៅជាដើម ព្រោះប្រភេទបន្លែទាំងនេះងាយស្រួលដាំ និងកំពុងមានតម្រូវការចាំបាច់នៅលើទីផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ