ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​បរិបទ​កូ​វី​ដ ​១៩ ក្រូចថ្លុង​កោះ​ទ្រង់ ​ខេត្តក្រចេះ ​មាន​តម្លៃ​ខ្ពស់​ដដែល​មួយ​ផ្លែ ពី ​៩០០០​ ទៅ ​១៣ ០០០ ​រៀល

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖​ ទោះបី​នៅ​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ ​១៩​ យ៉ាងណា​ក្តី ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ នៅ​តែ​រក្សា​បាន​តម្លៃ​ខ្ពស់​ ។ កសិករ​អ្នក​ដាំ​ក្រូចថ្លុង…

ខេត្តក្រចេះ​ ៖​ ទោះបី​នៅ​ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ ​១៩​ យ៉ាងណា​ក្តី ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ នៅ​តែ​រក្សា​បាន​តម្លៃ​ខ្ពស់​ ។ កសិករ​អ្នក​ដាំ​ក្រូចថ្លុង ដែល​បាន​ចុះបញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ​(GI) បាន​សប្បាយចិត្ត​ជាមួយ​កសិផល​របស់​ខ្លួន​ដែល​បាន​ធ្វើ​ឲ្យ​ជីវភាព​រីក​ចម្រើន​មួយ​កម្រិត ​។

អ្នកស្រី ជាន ណា​រី ប្រធាន​សមាគម​ក្រូចថ្លុង​កោះ​ទ្រុង​ខេត្តក្រចេះ ​បាន​និយាយ​ថា តម្លៃ​ក្រូចថ្លុង​កោះ​ទ្រុង​ វា​មាន​តម្លៃ​ជាង​មុន​ពេលចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ហើយ​ទីផ្សារ​ស្រួល​ក់​ជាង​មុន​ៗ​ ។ ​ជាក់ស្តែង​សព្វ​ថ្ងៃនេះ​ផលិតករ​ដែល​ជា​អ្នក​ដាំ​ដុះ អត់​មាននៅ​សល់​ផ្លែក្រូច​នៅផ្ទះ​ទេ ផ្ទះ​ណា​មាន​ផ្លែក្រូច​ទុំ​គឺ​មាន​ឈ្មួញ​ប្រមូល​ទិញ​យក​អស់​ ។ កសិករ​ដាំ​ផ្លែ​ក្រូចថ្លុង​នៅ​លើ​កោះ​ទ្រុង​អាច​លក់​ផ្លែក្រូច​របស់​ខ្លួន​បាន​ថ្លៃ​ ៩​០០០ ​រៀល​ក្នុង​មួយ​ផ្លែ ហើយ​អ្នកលក់​នៅ​តាម​ខេត្ត​ពួក​គេ​អាច​លក់​បាន​ដល់​ ១៣ ០០០​ រៀល​ ។

ប្រធាន​សមាគម​ក្រូចថ្លុង​កោះ​ទ្រុង​ខេត្តក្រចេះ​បញ្ជាក់​ថា​ ការ​ផ្ទុះ ជំងឺ​កូ​វី​ដ ​១៩ ​ក្នុង​រយៈពេល​ជិត ​៣ ​ឆ្នាំ​មកនេះ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ដាំ​ក្រូចថ្លុង​នោះ​ទេ​ ។ ផ្ទុយ​ទៅ​វិញ​ក្រូចថ្លុង​កោះ​ទ្រង់ បាន​ក្លាយជា​ផ្លែ​ឈើ​ដែល​ប្រជាពលរដ្ឋ​ទូ​ទៅចូល​ចិត្ត​ទទួលទានច្រើន ​។ ​ផ្អែក​លើក​ចំណុច​នេះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដាំ​ក្រូចថ្លុង​មានការ​រីក​ចម្រើន​ ។

«​កាល​មិន​ទាន់​បង្កើត​សមាគម​ក្រូចថ្លុង​កោះ​ទ្រុង​នៅ​ទី​នេះ​លក់​បាន​ថ្លៃ​ពី ​៥​០០០ ​ទៅ ​៧​០០០ ​រៀល ​ក្នុង​មួយ​ផ្លែ ​តែ​មក​ដល់​សព្វ​ថ្ងៃនេះ ក្រូចថ្លុង​មួយ​ផ្លែ​អាច​លក់​បាន​ជាង​ ១ ​ម៉ឺន​រៀល ​។ តែ​នៅ​រដូវ​កាល​ខ្លះ​វា​អាច​ធ្លាក់​ថ្លៃ​បន្តិច​ពិសេស​នៅ​ខែ ​៩ ​និង​ខែ ​១០​ ខាង​មុខ​នេះ ព្រោះ​វា​សំបូរ​ផ្លែក្រូច​» ​អ្នកស្រី ជាន ណា​រី បាន​ឲ្យ​ដឹង​ ។

ក្រូចថ្លុង​ឲ្យ​ផល​ច្រើន នៅ​ចន្លោះ​ខែកញ្ញា ដល់​វិ​ចិ្ឆ​ការ ដែល​កំឡុង​ពេល​នេះ ពលរដ្ឋ​នៅ​លើ​កោះ​ទ្រង់​បាន​ប្រមូល​ផល​បាន ពី ​១ ​ពាន់​ទៅ​ ២​ ពាន់​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ