ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​តម្រូវការ​ម្រេច​កំពត​សម្រាប់​នាំ​ចេញ​អាច​លើស​ពី​ ១១៤ ​តោន

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ ១១៤​ តោន ​ជា​តួលេខ​ម្រេច​កំពត​បាន​នាំ​ចេញ​កាលពី​ឆ្នាំ ​២០២១ ដែល​ជា​ចំនួនប្រវត្តិសាស្ត្រ ព្រោះ​កន្លង​មកមិន​ដែល​ធ្លាប់​នាំ​ចេញ​បាន​ដល់​ជាង​ ១០០ ​តោន​បែប​នេះនោះ​ទេ​…

ខេត្តកំពត​ ៖ ១១៤​ តោន ​ជា​តួលេខ​ម្រេច​កំពត​បាន​នាំ​ចេញ​កាលពី​ឆ្នាំ ​២០២១ ដែល​ជា​ចំនួនប្រវត្តិសាស្ត្រ ព្រោះ​កន្លង​មកមិន​ដែល​ធ្លាប់​នាំ​ចេញ​បាន​ដល់​ជាង​ ១០០ ​តោន​បែប​នេះនោះ​ទេ​ គឺជា​មធ្យម​បានតែ​ក្នុង​រង្វង់ ​៧០​ តោនប៉ុណ្ណោះ ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ ​២០២២ ​នេះ​ទំនង​ការ​នាំ​ចេញ​កាន់តែ​ល្អ​ជាង​ឆ្នាំ ​២០២១​ ទៅទៀត​ ។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត ​បាន​និយាយ​ថា ​ឆ្នាំ ​២០២២ ​នេះ មាន​ក្រុមហ៊ុន​បាន​ធ្វើ​កុងត្រា​ជាមួយ​ប្រជា​កសិករ​ដាំ​ម្រេច​ខ្នាត​តូច ​និង​មធ្យម​ មាន​ប្រមាណ ​៨០ ​តោន​ទៅ​ហើយ​ ។ ឆ្នាំ ​២០២២​ នេះ​បង្ហាញ​ថា ​ទីផ្សារ​កាន់តែ​ល្អ​ជាង​ឆ្នាំ​ ២០២១​ ហើយ​តម្លៃ​លក់​ចេញ ​គឺ​នៅ​តែ​រក្សា​បាន​ថ្លែ​ដូច​កាលពីដើម ​។

ម្រេចខ្មៅ​តម្លៃ ១៥ ​ដុល្លារ ម្រេច​ក្រហម ​២៥ ​ដុល្លារ​ និង​ម្រេចស​តម្លៃ ២៨​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​សមាគម ​។ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​មកនេះ​ទោះបី​មាន​កើត​ជំងឺ​កូ​វី​ដ​ ១៩ ក៏​ដោយ​សម្រាប់​ម្រេច​កំពត​នៅ​តែ​មាន​ទីផ្សារ​ល្អ បើ​ទោះបី​គ្មាន​ទីផ្សារ​ទេសចរ​នៅ​ក្នុងស្រុក តែ​អាច​នាំ​ចេញ​បាន​ច្រើន ដោយសារ​កេរ្តិ៍​ឈ្មោះល្បី​របស់​ម្រេច​កំពត​ដែល​ជា​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​មាន​ទីផ្សារ​ការ​ទទួលស្គាល់​ច្រើន ​។

លោក ងួ​ន ឡាយ ​ឱ្យដឹង​បន្ថែម​ថា តួយ៉ាង​នៅ​ឆ្នាំ​ ២០២២​ នេះ​ក្រុមហ៊ុន​ទទួល​ទិញ​បាន​យក​ម្រេច​កំពត​ទៅ​ដាក់​បង្ហាញ​នៅ​ប្រទេស​អង់គ្លេស​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ​១ ​ក្នុង​ចំណោម​ផលិតផល​ជាប់​លេខ​ ១៣ ​ប្រភេទ​នៃ​ផលិត​មក​ពី​ ១០៨ ​ប្រទេស​ចូលរួម​ដាក់​តាំង ​។

កសិករ​ដាំ​ដុះ​ម្រេច​ខ្នាត​តូច​ និង​មធ្យម ​មាន​ទីផ្សារ ប៉ុន្តែ​សម្រាប់​អ្នក​ដាំ​ម្រេច​ខា្ន​ត​ធំ​មួយ​ចំនួន​មាន​ម្រេច​នៅ​សល់ ដោយសារ​ក្រុមហ៊ុន​ទទួល​ទិញ​ភាគច្រើន​គេ​លើកកម្ពស់​ទៅ​ដល់​ផលិតផល​សមធម៌​ដែល​ដាំ​ដោយ​កសិករ​ខ្នាត​តូច ​។​តាម​ប្រធាន​សមាគម​ម្រេច​កំពត​ការ​ប្រឈម​មួយ​របស់​សមាគម​ក៍​ដូច​ជា​កសិករ​ដាំ​ម្រេច​ផ្ទាល់ គឺ​ក្លែងបន្លំ​ផលិត​ម្រេច​កំពត ដែល​ទាមទារឱ្យមាន​ដំណោះស្រាយ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ