ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ីល​ស្ទាក់​​កម្តេច ​L-SAM

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កងទ័ព​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២៣ ខែ​​កុម្ភៈ ឆ្នាំ​២០២២ ​បាន​បាញ់​សាកល្បង ដោយ​ជោគ​ជ័យ​មី​ស៊ីល​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ដី​-​អាកាស​របស់​ខ្លួន ដែល​អាច​បាញ់​បាន​ឆ្ងាយ​ធុន​ L-SAM ដែល​កំពុង​ផលិត ។ នេះ​ជា​ការ​អះអាង​របស់​ប្រភព​ច្បាស់​ការណ៍ ដើម្បី​ជា​ការ​ប្រឈម​មុខ ចំពោះ​ការ​គំរាមកំហែង បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​។

ទីភ្នាក់ងារ​ទទួល​បន្ទុក​អភិវឌ្ឍន​ផ្នែក​ការពារ ដែល​រដ្ឋ​គ្រប់គ្រង​បាន​ត្រួតពិនិត្យ​ការ​បាញ់​សាកល្បង​នោះ ដែល​បាញ់​ចេញពី​ទីតាំង​សាកល្បង TAEAN ចម្ងាយ​១៥០​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង​សេ​អ៊ូ​ល​។ ភាព​លម្អិត​ស្ដី​ពី​ការ​សាកល្បង​នោះ នៅ​មិន​មាននៅ​ឡើយ​តែ​មី​ស៊ី​ល​នោះ​បាញ់​សាកល្បង ដើម្បី​ចង់​ដឹង​ថា ​តើ​វា​អាច​ហោះហើរ​តាម​ផ្លូវ​កំណត់​ទុក​និង​ធ្លាក់​ចំ​គោលដៅ​ដែរ​ឬ​យ៉ាងណា​?។

កងទ័ព​កូរ៉េ​ខាងត្បូង​ស្វែងរក​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ីល​នោះ​រហូត​ដល់​ឆ្នាំ​២០២៦ ក្នុង​ក្រប​ខណ្ឌ​កម្មវិធី​ប្រឆាំង​មី​ស៊ី​ល ពហុ​ស្រទាប់​របស់​ប្រទេស​។ មី​ស៊ីល​L-SAM ផលិត​សម្រាប់​បាញ់​ទម្លាក់​បណ្ដា​មី​សី​ុ​ល​ដែល​ហោះហើរ​ក្នុង​កម្ពស់​ប្រមាណ​ពី​៥០​ទៅ​៦០​គីឡូម៉ែត្រ​។

ការ​សាកល្បង​នោះ​ធ្វើ​ឡើង​ ខណៈ​មនុស្ស​មួយ​ចំនួន​គិត​ថា កងទ័ព​កូរ៉េ​ខាងត្បូង​អាច​ជម្រុញ​ដាក់​ពង្រាយ​មី​ស៊ីល ​L-SAM ព្រោះ​ការ​បាញ់​សាកល្បង​បណ្ដា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​កាលពី​ខែមករា ក្នុង​នោះ​មាន​មី​ស៊ី​ល​លឿន​ជាង​សំឡេង​​ច្រើន​ដង​ផង បាន​ចោទ​បញ្ហា​សមត្ថភាព នៃ​ការ​ស្ទាក់​កម្ទេច​របស់​កូរ៉េ​ខាងត្បូង​។

ក្រោយ​ពេល​ដាក់​ពង្រាយ​មី​ស៊ី​ល ​L-SAM នឹង​ជា​សមាសភាព​គន្លឹះ នៃ​កម្មវិធី​ប្រឆាំង​មី​ស៊ី​ល​របស់​ក្រុង​សេ​អ៊ូ​ល ដែល​មាន​រួច​ហើយ​មី​ស៊ី​ល​ស្ទាក់​កម្ទេច PATRIOTE ADVANCED CAPABIKITY និង​មី​ស៊ី​ល​ដី​-​អាកាស​កម្រិត​មធ្យម​។ ម្យ៉ាងទៀត​កងទ័ព​អា​មេ​រិ​ក​ក៏​បាន​ដាក់​ពង្រាយ​ដែរ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​ធុន THAAD​នៅ​ដែនដី​កូរ៉េ​ខាងត្បូង​៕ ដកស្រង់​​ចេញពី​វេ​ប​សាយ ៖ yna