ហាងឆេងលុយរៀលមានប្រៀបជាងលុយអឺរ៉ូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបានឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៥៩៧ រៀល ហើយលក់ចេញតែ ៤៦៤៣ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៤៦០៦ រៀល និងលក់ចេញរហូតដល់ ៤៦៥២ រៀលឯណោះ ។
ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦៦ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៣៩ រៀល លក់ចេញ ២៩៦៨ រៀល និង ១ យន់ចិន ទិញចូល ៦៤៤ រៀល លក់ចេញ ៦៥០ រៀល ។
ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៣៨ រៀល លក់ចេញ ៣៥៧៣ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៤១ រៀល លក់ចេញ ៣៤៤ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២១ រៀល លក់ចេញ ៣០៥១ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១២៦ រៀល លក់ចេញ ១២៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕
ចែករំលែកព័តមាននេះ