ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​គប្បី​ប្រកបដោយ​ធម៌​៦​យ៉ាង

4 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា ព្រះ​មហា​ស៊ឹ​ម សានិ​ត បាន​មាន​ថេរ​ដីកា​ថា គោលការណ៍​ប្រតិបត្តិ​សម្រាប់​មេដឹកនាំ​មាន​៦​យ៉ាង តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា​គឺ​:

១- ទាន ឬ​ចាគ មេដឹកនាំ​ជា​បុគ្គល​ដែល​បដិបត្តិ​នូវ​ការ​ឱ្យទាន​ជា​ប្រក្រតី ឬ​លះបង់​ទ្រព្យធន​ដ៏​សមគួរ​ដើម្បី​ផ្តល់​ក្តី​សុខ​ដល់​អាណាប្រជានុរាស្ត្រ ។

២- សីល មេដឹកនាំ​ជា​បុគ្គល​ដែល​រក្សាសីល សីល​៥ សីល​៨ មាន​សីលធម៌ និង​ក្រម​អភិសមាចារ​ត្រឹមត្រូវ មាន​អាកប្បកិរិយា​ល្អ និង ឥរិយាបថ​ផ្លូវ​ចិត្តល្អ ទឹកចិត្ត​ល្អ​ប្រពៃ ។

៣- ខ​ន្តិ មេដឹកនាំ​ជា​បុគ្គល​ដែល​បដិបត្តិ​នូវ​ខន្តី​ធម៌ សេចក្តី​អត់ធ្មត់ ចេះ​គ្រប់គ្រង​ចិត្ត​ខ្លួនឯង​បាន​ល្អ ជា​បុគ្គល​មិន​សម្បូណ៌​ទោសៈ ឬ​សេចក្ដី​ក្រោធ​នៅ​ក្នុង​ចិត្ត ។

៤- វីរិយៈ មេដឹកនាំ​ជា​បុគ្គល​ដែល​ប្រារព្ធ​សេចក្តី​ព្យាយាម​ឥត​ឈប់​ឈរ មិន​ទម្រន់ មិន​ច្រអូស​កាយ​ចិត្ត មិន​ខ្ជិលច្រអូស ។

៥- សមាធិ មេដឹកនាំ​ជា​បុគ្គល​ដែល​តែងតែ​ប្រតិបត្តិ​នូវ​សមាធិ​ចិត្តកម្ម​ជា​ប្រក្រតី (​ព្យាយាម​ហាត់​ធ្វើ​ចិត្ត​ឱ្យ​មាន​អារម្មណ៍​មូល​តែ​មួយ គ្រប់គ្រង​អារម្មណ៍​មិន​ឱ្យ​បែកខ្ញែក ។

៦- បញ្ញា ឬ​បញ្ញា​ចក្ខុ មេដឹកនាំ​ជា​បុគ្គល​ដែល​មាន​បញ្ញា​ឈ្លាសវៃ​ក្នុង​កិច្ចការ​សព្វសារពើ ឬ​ជា​បុគ្គល​ដែល​ព្យាយាម​ហ្វឹកហាត់ ហាត់រៀន​ដើម្បី​បង្កើន ចំណេះដឹង ការ​យល់​ដឹង បញ្ញា និង​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឥត​ឈប់​ឈរ និង​ជា​បុគ្គល​ដែល​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ ៕ សាន សារិន