ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ជិត​៣០​នាក់​ជួប​គ្រោះ ខណៈ​ពេល​ចេញពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​កែ​ច្នៃ​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ចំនួន​២៩​នាក់​ចេញពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ដោយសារ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​កែ​ច្នៃ​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ចំនួន​២៩​នាក់​ចេញពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ដោយសារ​តៃកុង​ថ្មី​សុំ​ប្តូ​របើក ហើយ​បើក​ច្រ​លំ​ផ្លូវ​ទៀត ក៏​បត់​ត្រឡប់​ក្រោយ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ឃឿ​ន​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ចោម​ចៅ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​២​នាក់ និង​របួសស្រាល​ចំនួន​៤​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​ស្ពាន​អាកាស វ​ង្វ​ង់​មូល​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ខ្នល់​បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ​នេះ គឺជា​ម៉ូតូ​កែ​ច្នៃ​អត់​មាន​ស្លាក​លេខ​នោះ​ទេ ហើយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ឆ្ពោះ ទៅ​ចូល​ផ្លូវ​វេ​ង​ស្រេង ។

បើ​យោង​តាម​សំដី​ពី​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ​បានអោយ​ដឹង​ថា នៅ​មុន​កើតហេតុ គាត់​ជា​អ្នកបើកបរ​ដឹក​កម្មករ​រោងចក្រ​ដែល​ចេញពី​ធ្វើការ​នៅ​រោងចក្រ​កំ​បូល ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឯកា​ណា​ឌី​យ៉ា​ដូច​សព្វដង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅ​ចូល​ផ្លូវ​វេ​ង​ស្រេង ។

ស្ត្រី​ខាងលើ​បន្ត​ថា លុះ​មក​ដល់​ជិត​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​តៃកុង​ថ្មី​សុំ​ប្តូ​របើក​ម្ដង ហើយ​គាត់​ក៏​យល់ព្រម​អោយ​បើក​ទៅ ខណៈ​ពេល​បើក​ចុះ​ចំណោត​ចូល​ទៅ​ផ្លូវ​ក្រោម​ដី​នោះ ដោយសារ​តែ​តៃកុង​ថ្មី​គាត់​ច្រឡំ​ផ្លូវ​ទៅ​ផ្លូវជាតិ​លេខ​៣ ក៏​កាច់ចង្កូត​មក​វិញ​មិន​ទាន់ ក៏​បាន​ជ្រុល​ទៅ​បុក​ឃឿ​ន​ស្លាក​សញ្ញា​បែងចែក​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​កម្មករ​ជិះ​លើ​រ៉ឺ​ម៉ក​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ចំនួន​៤​នាក់ ចំណែក​កម្មករ​២៣​នាក់​ទៀត​ពុំ​មាន​រង​របួស​នោះ​ទេ​។ ក្រោយមក​កម្មករ​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែក​អ្នក​រង​របួសស្រាល​វិញ ត្រូវ​បាន​ខាង​ម្ចាស់​រ៉ឺ​ម៉ក​ហៅ​រថយន្ត​ផ្សេង​មក​សាង​ដឹក​យក​ទៅ​ផ្ទះ​ជួល​វិញ​អស់​ទៅ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រ៉ឺ​ម៉ក​ខាងលើ បាន​បញ្ជាក់​ទៀត​ថា រាល់ដង​គាត់​ជា​អ្នកបើកបរ​ខ្លួនឯង ដោយ​ដឹក​កម្មករ​រោងចក្រ​ច្រើន​ជាង​នឹង​ទៅ​ទៀត រហូត​ដល់​ទៅ​៤០​នាក់​ឯណោះ តែ​មិន​ដែល​មាន​បញ្ហា​ដូច​យប់​ថ្ងៃនេះ​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃនេះ កម្មករ​ដែល​ជិះ​គឺ​មាន​តែ​២៩​នាក់​តែ​ប៉ុណ្ណោះ បែរជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ដោយសារ​មក​ពី​តៃកុង​ប្រុស​ថ្មី ជា​អ្នកបើកបរ ។ រីឯ​រ៉ឺ​ម៉ក​វិញ គឺ​រង​ការ​ខូចខាត​ដាច់​ផ្នែក​ខាង​មុខ និង​ម៉ូតូ​បើក​លែង​កើត​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ខាង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ ហើយ​ឃើញ​ថា​មិន​មាន​ប៉ះពាល់​ខូចខាត​ដល់​ស្ពាន សមត្ថកិច្ច​ក៏​បានអោយ​ខាង​ម្ចាស់​រ៉ឺ​ម៉ក​រង​គ្រោះ ហៅ​រ៉ឺ​ម៉ក​ផ្សេង​មួយ​គ្រឿង​ទៀត មក​អូស​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​បាត់​អស់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ