ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារស្ករត្នោត​ឆ្នាំ​នេះ​ទាំង​តម្លៃ​និង​បរិមាណ​កើន​ខ្ពស់ ​តែ​បារម្ភ​ការ​ផលិត​មិន​បាន​ច្រើន

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ខែប្រាំង​ជា​រដូវ​កាល​ដ៍​ល្អ​នៅ​ក្នុង​ការ​ផលិត​ស្ករត្នោត ដោយសារ​ទឹកត្នោត​ខែចេត្រ​ផ្អែម​ឆ្ងាញ់​ ។ នៅ​ឆ្នាំ​នេះតម្រូវការ​ស្ករត្នោត​លើ​ទីផ្សារ​អន្តរជាតិ មានការ​កើនឡើង តែ​ពលរដ្ឋ​អ្នក​ផលិត​ស្ករត្នោត​នៅ​ខេត្តកំពង់ស្ពឺ​បារម្ភ​មិន​អាច​ផលិត​បាន​តាម​តម្រូវការ ​ដោយសារ​អាកាសធាតុ​ប្រែប្រួល និង​អ្នក​ផលិត​មាន​ចំនួន​តិច…

ខេត្តកំពង់ស្ពឺ​ ៖ ខែប្រាំង​ជា​រដូវ​កាល​ដ៍​ល្អ​នៅ​ក្នុង​ការ​ផលិត​ស្ករត្នោត ដោយសារ​ទឹកត្នោត​ខែចេត្រ​ផ្អែម​ឆ្ងាញ់​ ។ នៅ​ឆ្នាំ​នេះតម្រូវការ​ស្ករត្នោត​លើ​ទីផ្សារ​អន្តរជាតិ មានការ​កើនឡើង តែ​ពលរដ្ឋ​អ្នក​ផលិត​ស្ករត្នោត​នៅ​ខេត្តកំពង់ស្ពឺ​បារម្ភ​មិន​អាច​ផលិត​បាន​តាម​តម្រូវការ ​ដោយសារ​អាកាសធាតុ​ប្រែប្រួល និង​អ្នក​ផលិត​មាន​ចំនួន​តិច ​។

លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា សមាគម​របស់​លោក​បាន​កំពុង​ត្រៀម​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ចំនួន ​៤ ​ដើម្បី​នាំ​ស្ករត្នោត​ចេញ​ទៅ​ក្រៅប្រទេស ​។ តែ​លោក​កំពុង​ព្រួយបារម្ភ​ខ្លាច​មិន​អាច​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​គ្រប់​ទៅ​តាម​បរិមាណ​ដែល​គេ​ចង់បាន​ពី ​១៥០​ ទៅ​ ១៦០​ តោន ​ព្រោះ​បច្ចុប្បន្ន​សមាជិក​របស់​សមាគម​មាន​តែ ​១៥០​ គ្រួសារ ហើយ​អាកាសធាតុ​មានការ​ប្រែប្រួល ជា​ហេតុ​អាច​ធ្វើ​ឱ្យ​ការ​ផលិត​ស្ករត្នោត​ជួប​ការ​លំបាក​ក្នុង​ការ​ថែរក្សា​អនាម័យ ការ​ផលិត​មិន​បាន​គ្រប់គ្រាន់​ ។

លោក​បន្ត​ថា​ «បើ​យើង​មិន​អាច​ផលិត​បាន​ទៅ​តាម​ការ​ចង់បាននោះ ​វា​នឹង​ធ្វើ​ក្រុមហ៊ុន​ជួបបញ្ហា​ជាមួយ​ដៃគូ​នៅ​ខាងក្រៅ​ដែរ​ ពីព្រោះ​គេ​បញ្ជា​ទិញ​ពីយើង​ ដើម្បី​នាំ​ចេញ ​។​ ដូចនេះ​បើ​យើង​មិន​ធ្វើ​តាម​កុងត្រា​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អស់ជំនឿ​មក​លើ​យើង​» ​។

តាម​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ថា ការ​ផលិត​ស្ករត្នោត​របស់​សមាជិកសមាគម​បាន​ចាប់ផ្តើម​តាំងពី​ខែមករា និង​ចប់​នៅ​ថ្ងៃ​ទី ​៣០ ​ខែឧសភា​ ឆ្នាំ ​២០២២​ ។​ តាម​លោក​ សំ សា​រឿ​ន ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​កាលពី​ឆ្នាំ ​២០២១ ​ក្រុមហ៊ុន​កុងត្រា​ទទួល​ទិញ​មាន​បរិមាណ​ចំនួន​តិច ហើយ​ប្រភេទ​ស្ករ​ម្ស៉ៅ​អាច​លក់​ក្នុង​តម្លៃ​ ៦,៨​លាន​រៀល​ក្នុង​មួយ​តោន​ ។ នៅ​ឆ្នាំ ​២០២២ ​នេះ​អាច​លក់​បាន ​៧ ​លាន​រៀល​ក្នុង​មួយ​តោន ​។​ ជា​រួម​ក្នុង​ឆ្នាំ ​២០២១​ ការ​ផលិត​ស្ករត្នោត​ចេញពី​ផលិតកម្ម​សមាគម​មាន ​២៥០ ​តោន ក្នុង​នោះ​ស្ករ​ម្ស៉ៅ​មាន ​១០០ ​តោន ​និង​ស្ករ​សាច់​មាន​ ១៥០​ តោន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ