ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេសម្នាក់ដេញតាមចោរឆក់​ ​ជួបគ្រោះ ថែមទាំង​ជួប​ជន​ឆ្លៀតឱកាសទៀត​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​បុរសជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​មួយ​ក្រុម​ដែល​ធ្វើ​សកម្មភាព​ឆ.ក់​

​រាជធានីភ្នំពេញ ៖ ​បុរសជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​មួយ​ក្រុម​ដែល​ធ្វើ​សកម្មភាព​ឆ.ក់​ទូរ​សព្ទ័​របស់​ខ្លួន រួច​ក៏​ជ្រុល​ទៅ​បុ.ក​​បង្គោល​ភ្លើង ​បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ខាងស្តាំ ហើយ​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​កាបូប​លុយ​ថែម​ទៀត ។

ហេតុការណ៍​ខាងលើនេះ​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​លេខ​៨៥ BT ភូមិ​ចំរើន​ផល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​មិត្ត​ភ័ក្តិ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​គាត់​នៅ​ម្តុំ​ភូមិ​ចំរើន​ផល តាម​ផ្លូវ​បេតុង​មួយ​កន្លែង ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​ជា​ប្រភេទអូ​តូ​ មិន​ចាំ​ស្លាកលេខ បាន​មក​ធ្វើ​សកម្មភាព ឆក់​យក​ទូរ​សព្ទ័​មិន​ចាំ​ម៉ាក​របស់​​ជនរងគ្រោះ​​បាន​សម្រេច​ហើយ​​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​​គេចខ្លួន​​តាម​ផ្លូវ​៨៥BT ។

​តាម​ប្រភព​ដដែលបានបន្ត​ថា ពេល​នោះ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ​ ក៍​ស្រាប់តែ​ជ្រុល​ទៅ​បុ.ក​​បង្គោល​ភ្លើង​បេតុង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ម៉ូតូ ព្រមទាំង​ធ្វើ​ឱ្យ​បុរស​ជនជាតិ​ស្បែក​ខ្មៅ រូបនោះ​រង​របួស​បាក់ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​រង​របួស​ដេក​ដួល ក៏ស្រាប់តែ​មាន​ជន​ឆ្លៀតឱកាស​បាន​មក​បន្លំ​លួច​យក​កាបូប​លុយ​​ដែលមានលុយ​​ក្នុង​កាបូប​នោះ​អស់​មួយ​ចំនួន​ថែម​ទៀត​ផង ។

ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយ បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ អោយមក​ដឹក​យក​ជន​រង​គ្រោះ ទៅ​សង្គ្រោះ​នៅ គ្លីនិក​ឯកជន​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ នៅ​តែ​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​១​ រង់ចាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ