ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ជែង​ឌឺដង​ពាក្យ​សម្តី និង​វា​.​យ​មួយ​ដៃ​ទៀត ផ្អើល​ពេញ​ដងផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ

2 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​២​នាក់​ជិះ​ម៉ូតូ​ឌឺដង​ពាក្យ​សម្តី​ដាក់​គ្នា និង​បើក​ម៉ូតូ​បុក​ខូច​តិចតួច ក៏​កើតជា​ហិ​.​ង្សា​ផ្អើល​ដល់​អ្នកដំណើរ និង​សមត្ថកិច្ច កាលពី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​ជិះ​ម៉ូតូ​ឌឺដង​ពាក្យ​សម្តី​ដាក់​គ្នា និង​បើក​ម៉ូតូ​បុក​ខូច​តិចតួច ក៏​កើតជា​ហិ​.​ង្សា​ផ្អើល​ដល់​អ្នកដំណើរ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១JE-៨៨៣៣ បើកបរ​ដោយ​យុវជន​ម្នាក់​ពី​ខាងជើង​ទៅ​ខាងត្បូង​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GM-៧៧០៧ បើកបរ​ដោយ​យុវជន​ម្នាក់​ដែរ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

បើ​តាម​យុវជន​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ បាន​និយាយ​ថា មុន​កើតហេតុ ខណៈ​ពេល​រូបគេ​កំពុង​ធ្វើ​ដំណើរ ស្រាប់តែ​មាន​យុវជន​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០២២ បាន​បើក​ជែង ហើយ​ឌឺដង​ពាក្យ​សម្តី​ដាក់ខ្លួន​ទៀត ។ ពេល​នោះ រូបគេ​បង្កើន​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២២ នោះ​ពីក្រោយ បណ្តាល​ឲ្យ​ខូចខាត​ផ្លា​ក​លេខ និង​បណ្តាល​ឲ្យ​ម៉ូតូ​ជាប់​គាំង​ទៅ​មុខ​មិន​រួច ។ ដោយសារ​ប៉ះ​គ្នា​តិចតួច​នេះ ស្រាប់តែ​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ចុះ​ពី​ម៉ូតូ​មក​វា​.​យ​រូបគេ​មួយ​ដៃ ហើយ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​នៅ​ទីនោះ​ជួយ​ឃាត់​តែ​ម្តង ។

ចំណែក​យុវជន​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២២​វិញ ក៏​បាន​និយាយ​ដែរ​ថា ក្រោយ​ពី​ត្រូវ​ម៉ូតូ​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦ បុក​ពីក្រោយ​នោះ រូបគេ​ក៏​បាន​វា​.​យ​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦ ប្រាកដ​មែន តែ​វា​.​យ​អត់​ត្រូវ​ទេ ដោយសារ​អ្នក​នៅ​ទីនោះ​ជួយ​ឃាត់ ។

ក្រោយ​ពេល​អ្នក​ឃើញ​ហេតុការណ៍​បាន​ជួយ​ឃាត់ និង​ជួយ​សម្របសម្រួល​អស់​មួយសន្ទុះ​ធំ តែ​ដោយសារ​ភាគី​ទាំង​សងខាង​ជជែក​យក​ត្រូវ​រៀង​ៗ​ខ្លួន ក៏​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​ឲ្យ​ធ្វើ​អន្តរាគមន៍​តែ​ម្តង ។ លុះ​ពេល​សមត្ថកិច្ច​មក​ដល់ ក៏​បាន​ជួយ​សម្របសម្រួល រួច​បញ្ចប់​ដោយ​គ្មាន​អ្នក​ចាញ់ និង​គ្មាន​អ្នក​ឈ្នះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ