ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីទើបសម្រាលកូន៥ខែ ចេញពី​លក់ដូរ ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ជួបគ្រោះអកុសលយ៉ាងអាណោចអាធ័ម​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើប​សម្រាលកូន​បាន​៥​ខែ​ ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់ដូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ស្រាប់តែ​​ដួល​

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទើប​សម្រាលកូន​បាន​៥​ខែ​ ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់ដូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ស្រាប់តែ​​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់ បណ្តាល​ឱ្យ​​ស្លា.ប់​ចោល​កូន​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ ២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ព្រៃ​ទីង​ទុ​យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​ឈ្មោះ ង៉េ​ត សុ​គ​ន្ធា​រី ភេទ​ស្រី អាយុ​៣០ឆ្នាំ​ មុខរបរ​លក់​កាហ្វេ រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AU-6802 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​​ស្ត្រី​​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ចេញពី​បុរី​សន្តិភាព​ពីរ​ឆ្ពោះទៅ​ផ្ទះ​នៅ​ម្ដុំ​ចម្ការ​ដូង​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដួល​បោក​ទៅ​នឹង​ចិញ្ចើម​ផ្លូវ ចំណែកឯ​ម៉ូតូ​​ស្ត្រី​​រង​គ្រោះ​វិញ​ខ្ទាត​ចេញពី​​ស្ត្រី​រង​គ្រោះ​ប្រមាណ​ជិត​៥០​ម៉ែត្រ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ដែល​ស្គាល់​ស្ត្រីរងគ្រោះ​បានឱ្យ​​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ ស្ត្រីរងគ្រោះ​បាន​មក​លក់​កាហ្វេ​នៅ​បុរី​សន្តិភាព​២ ​ដោយ​មានកូន​អាយុ​៥​ខែ​ទុក​អោយ​បងប្អូន​ជួយ​មើល នៅ​ពេល​​ស្ត្រី​​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ មិន​បាន​យក​កូន​ទៅ​ជាមួយ​ឡើយ គឺ​ទុក​អោយ​បងប្អូន​ជួយ​មើល​អោយ ។

តាម​សម្តី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ខាងលើ​​បាន​ឱ្យ​ដឹងថា ដំបូង​ឡើយ​ស្មានថា រថយន្ដ​បើក​បុ.ក​ស្ត្រី​​រង​គ្រោះ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ បាន​មក​ដល់​ចំណុច​កើតហេតុ បាន​​ពិនិត្យមើល ឃើញ​ម៉ូតូ​​ស្ត្រី​​រង​គ្រោះ​មិន​មាន​ស្នាម​ខូចខាត ទើប​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ បញ្ជាក់​ប្រាប់​ថា ​ស្ត្រី​រង​គ្រោះ​មិនមែន​ត្រូវ​រថយន្ដ​បុ.ក​នោះ​ទេ គឺ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​មក​ដល់​ចំណុច​កើតហេតុ​បាន​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ម៉ូតូ​​របស់​ស្ត្រី​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​សិន​ រង់ចាំ​ប្រគល់​ឱ្យ​​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ