ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំគិតថា សម្រកទម្ងន់បានលឿនគឺល្អនោះ!

2 ឆ្នាំ មុន

នៅពេលបច្ចុប្បន្ននេះ យើងចូលចិត្តឆាប់ឃើញលទ្ធផល មិនថាការសម្រកទម្ងន់ ឬ ក៏ការធ្វើអ្វីមួយនោះទេ។ តែតើអ្នកដឹងទេថា ការសម្រកទម្ងន់ មិនគួរធ្វើឡើងឱ្យឆាប់ឃើញលទ្ធផលពេកនោះទេ? នេះក៏ព្រោះតែវាអាចធ្វើឱ្យខូចសុខភាព ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។…

នៅពេលបច្ចុប្បន្ននេះ យើងចូលចិត្តឆាប់ឃើញលទ្ធផល មិនថាការសម្រកទម្ងន់ ឬ ក៏ការធ្វើអ្វីមួយនោះទេ។ តែតើអ្នកដឹងទេថា ការសម្រកទម្ងន់ មិនគួរធ្វើឡើងឱ្យឆាប់ឃើញលទ្ធផលពេកនោះទេ? នេះក៏ព្រោះតែវាអាចធ្វើឱ្យខូចសុខភាព ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. អស់កម្លាំង

របបអាហារដើម្បីសម្រកទម្ងន់លឿនឆាប់រហ័សច្រើនតែគ្មានផ្ទុកជាតិកាបូអ៊ីដ្រាតឡើយ  ប៉ុន្តែអ្នកត្រូវចាំថារាល់សាច់ដុំក្នុងរាងកាយដំណើរការបានប្រសើរនៅពេលទទួលបានជាតិកាបូអ៊ីដ្រាតគ្រប់គ្រាន់។

ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកគ្រាប់ធញ្ញជាតិ បន្លែ និង ផ្លែឈើទេនោះ ហានិភ័យនៃការបាត់បង់ថាមពល គឺងាយនឹងកើតឡើងណាស់។ លើសពីនេះទៅទៀត អ្នកក៏អាចប្រឈមមុខនឹងបញ្ហាទល់លាមកផងដែរ ដោយសារកង្វះនៃជាតិសសៃនិងជាតិខ្លាញ់។

២. ស្រកសាច់ដុំ

នៅពេលដែលអ្នកធ្វើការសម្រកទម្ងន់លឿនពេក សាច់ដុំរបស់អ្នកមិនអាចសម្របខ្លួនទៅទាន់នោះទេ។ នេះក៏ព្រោះតែវាមិនត្រឹមតែធ្វើឱ្យអ្នកស្រកខ្លាញ់នោះទេ។ វាស្រកទាំងសាច់ដុំរបស់អ្នកថែមទៀតផង។ វាដោយសារតែរបបអាហារដែលអ្នកទទួលទាន។ ដើម្បីអាចឱ្យស្រកលឿន របបអាហាររបស់អ្នកប្រាកដជាមិនមានជីវជាតិគ្រប់គ្រាន់ហើយ។

៣. ខ្វះសារធាតុចិញ្ចឹមរាងកាយ

វីតាមីននិងជាតិរ៉ែ គឺចាំបាច់ណាស់សម្រាប់រាងកាយក្នុងការរក្សាបាននូវសុខភាពរឹងមាំប្រសើរ និងជួយដល់រាល់សរីរាង្គឱ្យដំណើរការមុខងារបានត្រឹមត្រូវ។ ភាគច្រើននៅពេលតមអាហារដើម្បីស្រកទម្ងន់ឆាប់រហ័ស អ្នកប្រាកដជាដកអាហារមួយចំនួនចេញដែលជាហេតុធ្វើឱ្យរាងកាយងាយនឹងជួបប្រទះបញ្ហាខ្វះវីតាមីននិងជាតិរ៉ែចាំបាច់មួយចំនួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ