ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចនិក៣យ៉ាង សម្រាប់អ្នកឈឺសាច់ដុំក្រោយហាត់ប្រាណ

2 ឆ្នាំ មុន

តើអ្នកដែលមានអារម្មណ៍ថាឈឺសាច់ដុំក្រោយពីការហាត់ប្រាណដែរឬទេ? នេះគឺមកពីសាច់ដុំរបស់អ្នកត្រូវបានរហែកនូវសរសៃតូចៗ ដែលធ្វើឱ្យវាត្រូវការជួសជុលឱ្យធំជាងមុន។ ប្រសិនបើអ្នកកំពុងរកវិធីបំបាត់ការឈឺចាប់នេះ អ្នកអាចអានបន្តទៅខាងក្រោមទៀត ដើម្បីទទួលបាននូវតិចនិកងាយៗ ក្នុងការដោះស្រាយបញ្ហានេះ។ ១. បង្កើនការធ្វើចលនា នៅពេលដែលអ្នកកំពុងឈឺចាប់សាច់ដុំ…

តើអ្នកដែលមានអារម្មណ៍ថាឈឺសាច់ដុំក្រោយពីការហាត់ប្រាណដែរឬទេ? នេះគឺមកពីសាច់ដុំរបស់អ្នកត្រូវបានរហែកនូវសរសៃតូចៗ ដែលធ្វើឱ្យវាត្រូវការជួសជុលឱ្យធំជាងមុន។ ប្រសិនបើអ្នកកំពុងរកវិធីបំបាត់ការឈឺចាប់នេះ អ្នកអាចអានបន្តទៅខាងក្រោមទៀត ដើម្បីទទួលបាននូវតិចនិកងាយៗ ក្នុងការដោះស្រាយបញ្ហានេះ។

១. បង្កើនការធ្វើចលនា

នៅពេលដែលអ្នកកំពុងឈឺចាប់សាច់ដុំ អ្នកប្រហែលជាមិនចង់ធ្វើចលនានោះទេ ត្រូវអត់? ផ្ទុយទៅវិញ ការធ្វើចលនាពិតជាអាចជួយបំបាត់អាការៈឈឺចាប់សាច់ដុំគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជម្រុញបរិមាណនៃលំហូរឈាមទៅកាន់សាច់ដុំ ដែលជួយបំបាត់ភាពរឹងនិងតឹងណែនឈឺចាប់។ ដូច្នេះជំនួសឱ្យការគេងស្ងៀមនៅពេលឈឺចាប់ដុំ ចូរព្យាយាមក្រោកដើរ ឬធ្វើចលនារាងកាយបែបស្រាលៗ។

២. ញ៉ាំទឹកឱ្យច្រើន

ការហាត់ប្រាណអាចនឹងធ្វើឱ្យរាងកាយទាំងមួល រួមទាំងសាច់ដុំបាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹក​ឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ អ្វីដែលអ្នកត្រូវតែចាំគឺថា ការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡា ដែលមានផ្ទុកសម្បូរទៅដោយស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ។

៣. ម៉ាស្សាសាច់ដុំ

ការម៉ាស្សាមិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សាច់ដុំបន្ថយការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែការម៉ាស្សាជួយបន្ធូរសាច់ដុំដែលតឹងណែន និងបង្កើនចរន្តឈាមរត់ ហើយជម្រុញការបញ្ជូនសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជាអុកស៊ីសែនដែលសាច់ដុំត្រូវការ។ អ្នកអាចធ្វើការម៉ាស្សាដោយខ្លួនឯង ឬ ពឹងមិត្តភ័ក្រ្តរបស់អ្នកឱ្យជួយបាន។ ប្រសិនជាអាច ចូររកអ្នកជំនាញក្នុងការម៉ាស្សាដោះស្រាយការឈឺចាប់សាច់ដុំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ