ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ឆ្លង​ចរន្ត​​អគ្គិសនី ឆេះ​ផ្ទះ​លក់​អីវ៉ាន់​អស់​មួយ​ខ្នង

2 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​លក់​អីវ៉ាន់​មួយ​ខ្នង​សង់​អំពី​ឈើ ប្រក​ក្បឿង ទំហំ​៦​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដែរ​ប៉ុន្តែ​ភ្លើង​ឆេះ​ខ្លាំង​លឿន​ពេក ព្រោះតែ​ទុ​ស្សេ​ឆ្លង​ចរន្ត​ភ្លើង​។ ហេតុការណ៍​ទុ​ស្សេ​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​លក់​អីវ៉ាន់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​លក់​អីវ៉ាន់​មួយ​ខ្នង​សង់​អំពី​ឈើ ប្រក​ក្បឿង ទំហំ​៦​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដែរ​ប៉ុន្តែ​ភ្លើង​ឆេះ​ខ្លាំង​លឿន​ពេក ព្រោះតែ​ទុ​ស្សេ​ឆ្លង​ចរន្ត​ភ្លើង​។

ហេតុការណ៍​ទុ​ស្សេ​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​លក់​អីវ៉ាន់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ចាន់​ពីង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះ​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​( ភ្លើង​ឆេះ​ផ្ទះ​)​អស់​០១​ខ្នង​ដែល​មាន​ទំហំ ៦​ម៉ែត្រ​គុណ​និង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តា ដំបូល​ប្រក់​ក្បឿង ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឆី​ល សៅ​លី ភេទ​ស្រី​  អាយុ​៣១​ឆ្នាំ ត្រូវជា​ប្រពន្ធ​ មុខរបរ​លក់​អីវ៉ាន់ និង ឈ្មោះ​សឿ ប្រុស​  ភេទ​ប្រុស​  អាយុ​៣៩​ឆ្នាំ ​ត្រូវជា​​ប្តី ​មុខរបរ​លក់​អីវ៉ាន់ ទាំង​០២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បន្ត​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​លក់​អីវ៉ាន់​ខាងលើ​នេះ បណ្តាល​ឱ្យ​ឆេះ​ខូចខាត​ទាំងស្រុង​ដូច​ខាងក្រោម​÷
-​ផ្ទះ ០១ ខ្នង​ទំហំ ៦​ម៉ែត្រ គុណ​៨​ម៉ែត្រ ឆេះ​ខូចខាត​ទាំងស្រុង
-​សៀវភៅ​ស្នាក់​នៅ ០១​ក្បាល
-​សំបុត្រ​កំណើត ០៤​សន្លឹក
-​អត្តសញ្ញាណប័ណ្ណ​ចំនួន ០២

-​លុយ​ដុល្លារ​ចំនួន ២០០០ ដុល្លារ
-​មាស​ទម្ងន់​៥​ជី
-​ធុងបាស​ចំនួន ០២
-​ជញ្ជីង​ចំនួន ០១
-​ស្រូវ​៥០០​គីឡូក្រាម
-​ទូកញ្ចក់​ចំនួន​០២
-​គ្រែ​ឈើ​ចំនួន​០២ និង​សម្ភារៈ​លក់​ចាប់ហួយ​មួយ​ចំនួន ។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​នេះ​មក​ពី​ទុ​ស្សេ​ឆ្លង​ចរន្ត​អគ្គី​ស​នី​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក​យ​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​÷ គឺ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ជោ និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ជួយ​អន្តរាគមន៍​ពន្លត់​បាន​រលត់​ទាំងស្រុង​  ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០១​គ្រឿង អស់​ទឹក​ចំនួន ០៣ រថយន្ត​។ ចំពោះ​ករណី​ខាងលើ​នេះ​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ ឬ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ