ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បា​ឡែ​ន​បុក​ម៉ូតូ​​ក្អួត​ចេញសុទ្ធតែ​​ឈើ​ អ្នកបើកបរ​គេចខ្លួន​បាត់

2 ឆ្នាំ មុន
  • សៀមរាប

រថយន្ត​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ខណៈ​កំពុង​ធ្វើ​ដំណើ​រ​ស្រប​ទិស​គ្នា​ពី​ខាង​លិចទៅ​ខាងកើត​តាម​ផ្លូវជាតិ​លេខ​៦ បណ្តាល​ឱ្យ​

ខេត្តសៀមរាប ៖ រថយន្ត​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ខណៈ​កំពុង​ធ្វើ​ដំណើ​រ​ស្រប​ទិស​គ្នា​ពី​ខាង​លិចទៅ​ខាងកើត​តាម​ផ្លូវជាតិ​លេខ​៦ បណ្តាល​ឱ្យ​របួសស្រាល​៣​នាក់ ។ រីឯរថយន្ត​ស្រាប់តែ​ក្អួត​ចេញ​សុទ្ធតែ​ឈើ ហើយ​ម្ចាស់​រថយន្ត​ដោយ​ដឹង​ថា​អាច​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ក៏​រត់គេច​ខ្លួន​បាត់ បន្សល់់​ទុក​តែ​រថយន្ត​និង​ឈើ​នៅ​កន្លែង​កើតហេតុ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភ​: ឆ្នាំ​២០២២​កន្លង​ទៅ វេលា​ម៉ោងប្រមាណ​៨​យប់ ស្ថិត​ក្នុងភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​កាម​រីបា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Q-៥២៤២ បើកបរ​ដោយ​បុរស​​ម្នាក់​ពី​ខាង​លិចទៅខាងកើត ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង ពណ៌​ខ្មៅ គ្មាន​​ផ្លា​ក​លេខ បណ្តាល​ឱ្យ​រង​របួសស្រាល​ចំនួន​៣​នាក់ ។ ចំណែក​រថយន្ត​បាន​ក្អួត​ចេញ​សុទ្ធតែ​ឈើ ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ពី​នគរបាល​ស្រុក​ប្រាសាទបាគង បានឱ្យ​ដឹង​ថា អ្នក​ជិះ​ម៉ូតូ​ដែល​រង​របួសស្រាល​ទាំង​៣​នាក់​នេះ មាន ៖ ១-​ឈ្មោះ ញ៉ា​វ សា​រិ​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ រស់នៅ​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​កស្រុក​ប្រាសាទបាគង ២-​ឈ្មោះ ឆប សា​បៃ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និង​ ៣-​ឈ្មោះ ផា​ន់ ក​ក្ត​ដា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ។ អ្នក​ទាំង​២​នាក់​ក្រោយ​នេះ រស់នៅ​ភូមិ​ស្រិត​កើត ឃុំ​ក​ន្ត្រាំ​ង ស្រុក​ប្រាសាទបាគង ។

ក្រោយ​ពេល​កើតហេតុ ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋា​ន​ស្រុក​ប្រាសាទបាគង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ។

ជា​ការ​កត់សម្គាល់ តាម​រយៈ​រថយន្ត​ក្អួត​ចេញ​ឈើ​១​ករណី​នេះ​បង្ហាញ​ថា ការ​ស្ងប់ស្ងាត់​កន្លង​មក​មិនមែន​មាន​ន័យ​ថា ឃើញ​ទឹក​ស្ងប់​កុំ​ថា​ក្នុង​ទឹក​គ្មាន​ត្រី​ឱ្យ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ