ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុគ្គលិកព្រលានយន្តហោះម្នាក់ ជួបគ្រោះអកុសល​ធ្លា.ក់ចូលទឹកស្ទឹងសៀមរាប​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​បុរសជនជាតិ​ចិន ជា​បុគ្គលិក​ព្រ​លាន​យន្តហោះ​ថ្មី​ម្នាក់ ចេញពី​ផឹកស៊ី​ស្រវឹងស្រា បើក​ហួស​ផ្លូវ ​ធ្លាក់​

ខេត្ត​សៀម​រា​ប ៖ ​បុរសជនជាតិ​ចិន ជា​បុគ្គលិក​ព្រ​លាន​យន្តហោះ​ថ្មី​ម្នាក់ ចេញពី​ផឹកស៊ី​ស្រវឹងស្រា បើក​ហួស​ផ្លូវ ​ធ្លា.ក់​ចូល​ទឹកស្ទឹង​សៀមរាប បណ្តាល​ឱ្យ​ល.ង់ទឹក​ស្លា.ប់ភ្លាម​ៗ​ បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កើតឡើង​កាលពី​​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​ស្ទឹង​សៀមរាប ក្រុម​ទី​០១ ភូមិ​បឹង​ដូ​ន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន បានឱ្យ​ដឹង​​ថា ​ជន​រង​គ្រោះ​ឈ្មោះ JIA ZEMING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខ​របរ​ ​បុគ្គលិក​ព្រ​លាន​យន្តហោះ​ថ្មី​ កាន់​លិខិតឆ្លងដែន​លេខៈ​ EJ1788667 ស្នាក់​នៅ​ភូមិ​ប្រវាល ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ​ជាអ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុង​ដា ស្គូពី​ ពណ៌​ស ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 1J-5814 ។​

តាមប្រភព​​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​​បង្ក​ឡើង​ដោយ​ខ្លួនឯង បណ្តាល ឱ្យ​ជនរងគ្រោះ​​​ធ្លាក់​ចូល​ក្នុង​​ទឹកស្ទឹង​សៀមរាបល.ង់ស្លា.ប់​​រួច​មក កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ដោយ​មានការ​ចូលរួម​សម្រប​សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តសៀមរាប​ ​បានចុះពិនិត្យកន្លែងកើតហេតុ និង​ធ្វើកោសល្យវិច័យស.ពជនរងគ្រោះ ។​

តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ និង​​សមត្ថកិច្ច​ជំនាញ​ដែល​ធ្វើ​កោសល្យវិច្ច័យ​ស.ពជនរងគ្រោះ​ បាន​បញ្ជាក់ថា ​​ជនរងគ្រោះ​ស្លា.ប់​ដោយសារ​ល.ង់ទឹក​ពិត​ប្រាកដ​មែន មិន​មាន​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ​ ​ហើយ​មូលហេតុ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ហួស​ផ្លូវ​ បណ្តាល​ឱ្យ​ធ្លា.ក់​ចូលទឹកស្ទឹង​ល.ង់ស្លា.ប់​។

បច្ចុប្បន្ន​ ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ជំនាញ​នៃ​ខេត្តសៀមរាប បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​ក្រុម​គ្រួសារ និង​ស្ថានទូត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ