ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ស្រូវ​អង្ករ​មាន​ថវិកា​ ១០ ​លាន​​បន្ថែមទៀត​លើ ​៧០​លាន​ដុល្លារ​សម្រាប់បង្កើន​ផលិតកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល​ទើប​បែងចែក​ថវិកា​បន្ថែមចំនួន ​១០​ លាន​ដុល្លារ​អា​មេ​រិ​កតាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ជួល​ដល់​វិស័យ​ស្រូវ​អង្ករ ​។ អ្នករក​ស៊ីក្នុង​វិស័យ​ស្រូវ​អង្ករ រួម​នឹង​កសិករ អាច​ខ្ចី​ថវិកា​នេះ​ក្នុង​អ​ត្រ​កា​ប្រាក់ទាប​ជាង​ទីផ្សារ…

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាល​ទើប​បែងចែក​ថវិកា​បន្ថែមចំនួន ​១០​ លាន​ដុល្លារ​អា​មេ​រិ​កតាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ជួល​ដល់​វិស័យ​ស្រូវ​អង្ករ ​។ អ្នករក​ស៊ីក្នុង​វិស័យ​ស្រូវ​អង្ករ រួម​នឹង​កសិករ អាច​ខ្ចី​ថវិកា​នេះ​ក្នុង​អ​ត្រ​កា​ប្រាក់ទាប​ជាង​ទីផ្សារ ដើម្បី​ជំរុញ​ផលិតកម្ម​ ។

លោក ​លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បានឱ្យ​ដឹង​ថា បើ​ពិនិត្យ​មើលទៅ​លើ​ទំហំ​ទឹកប្រាក់​ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ ស្មើ​ ២០% ដែល​រាជរដ្ឋាភិបាល​បាន​រៀបចំ​ទុកដាក់​បាន​ជួយ​ជ្រោម​ជ្រែង​ទៅ​ដល់​វិស័យ​នេះ​ ។​លោក​ថា តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ​និង​កសិកម្ម អ្នករក​ទទួលទាន​ក្នុង​វិស័យ​ស្រូវ​អង្ករ​នឹង​ទទួល​បាន​ឥណទាន​ក្នុង​លក្ខខណ្ឌ​ធានា​ពិសេស​សម្រាប់​ធ្វើ​ជា​ទុន​បង្វិល​ក្នុង​ការ​ទិញ​ស្រូវ ​។​

​«នេះ​ជា​ទុន​បន្ថែម​ទៅ​អ្វី​ដែល​ធ្លាប់​មាន​កន្លង​មក​ទំហំ​ទឹកប្រាក់​ប្រមាណ ​៧៣​ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ គឺ​បាន​ប្រើប្រាស់​ផ្ទាល់​សម្រាប់​ជា​ទុន​បង្វិល​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​រួច​ហើយ ថែម​ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ​វា​ឡើង​ដល់​ជាង ​៨០​ លាន​ដុល្លារ​អា​មេ​រិ​ក បើ​មើលទៅ​លើ​តួលេខ​ក្នុង​របាយការណ៍​» ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ​លន់ យ៉េ​ង ​។

ការ​ផ្តល់​ហិរញ្ញប្បទាន ​១០ ​លានដុល្លារ​បន្ថែម​នេះ ត្រូវ​គេ​មើលឃើញ​ថា ​នឹង​ជួយ​ឱ្យរោង​ម៉ាស៊ីនកិនស្រូវ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​បង្វិលទុន​សម្រាប់​ទិញ​ស្រូវ​នៅ​រដូវ​ប្រមូល​ផល ​។​ ការ​ប្រមូលរបស់​កសិករ មាន​រយៈពេល​ខ្លី​ជាង​មុន​ដោយសារ​ពួក​គាត់​មានការ​យល់​ដឹង​ក្នុង​ការ​ដាំ​ដុះ​ ។

តាម​របាយការណ៍​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ កន្លង​មក​បង្ហាញ​ថា ​បរិមាណ​អង្ករ​នាំ​ចេញ​ក្នុង​ឆ្នាំ ​២០២១​ មាន​ចំនួន ៦១៧ ០៦៩​ តោន មានការ​ថយ​ចុះ​ចំនួន ៧៣. ៧៦០​ តោន (-១០,៦៨% ​បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ៦៩០ ៨២៩ ​តោន ​។

បរិមាណ​អង្ករ​បាន​នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​សហភាព​អឺរ៉ុប​ចំនួន ​២២​ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៥៥ ៧៧៣​តោន (​ថយ​ចុះ​ចំនួន ៤៨ ០១៨​ តោន ស្មើនឹង -២៣,៥៦%) ទិស​ដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប ចំនួន ៣០៩ ៧០៩​តោន (​កើនឡើង​ចំនួន ២០ ២៧០ ​តោន ស្មើនឹង ៧%) ទិស​ដៅ​អាស៊ាន​ចំនួន ៧ ​ប្រទេស មាន​បរិមាណសរុប​ចំនួន ៦៣ ១៦៥ ​តោន ​(​ថយ​ចុះ​ចំនួន ២៣ ៧៣៤ ​តោន ស្មើនឹង -២៧,៣១%) និង​ទិស​ដៅ​ដទៃ​ទៀត​ចំនួន​ ២៤ ប្រទេស មាន​បរិមាណ​សរុប ៨៨ ៤២២ ​តោន (​ថយ​ចុះ​ចំនួន ២២ ២៧៨​ តោន ស្មើនឹង -២០,១២%) ។

ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៦២ ​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំ​ចេញ​ដោយ ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ ១០ មាន​រហូត​ដល់ ៤៥៦ ២២៣​ តោន (៧៣,៩៤%) និង​ក្រុមហ៊ុន ​៥២ ​ដទៃ​ទៀត​បាន​នាំ​ចេញ ត្រឹមតែ ១៦០ ៨៤៦​តោន (២៦០៦%)​ ។ ដោយឡែក​បើ​តាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ ​ថា​ ឆ្នាំ ​២០២១​ ការ​នាំ​ចេញ​អង្ករ​សម្រេច ៤២៤.៩ លាន​ដុល្លារ​អា​មេ​រិ​ក ​។ ស្រូវ​អង្ករ និយាយ​ជា​រួម​វិស័យ​កសិកម្ម ជា​ចន្ទល់​សេដ្ឋកិច្ច​ដ៍​សំខាន់​នៅ​ក្នុង​ពេល​វិបត្តិ​កូ​វី​ដ ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ