ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​ក្លិប​ម្តុំ​កោះ​ពេជ្រ ហើយ​ដួល​ម៉ូតូ​ភ្លាម លេចមុខ​ជិត​១០​នាក់​មក​ធ្វើ​សកម្មភាព​ភ្លែត

2 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​២​នាក់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ដើរ​លេង​ក្លិប​នៅ​ម្តុំ​កោះ​ពេជ្រ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​ជនសង្ស័យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​នាក់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ដើរ​លេង​ក្លិប​នៅ​ម្តុំ​កោះ​ពេជ្រ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​ជនសង្ស័យ​កា​.​ប់យក​ស្លាក​លេខ​ម៉ូតូ​ជន​រង​គ្រោះ ហើយ​រត់គេច​ខ្លួន​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ផៃ សុ​ផាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជួយ​លក់​ឈើ​ពូ មានស្រុក​កំណើត​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1AJ-6776 ដោយ​ជិះ​គ្នា​ពីរ​នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចេញ​មក​ពី​ក្លឹ​ប EDM នៅ​ម្ដុំ​កោះ​ពេជ្រ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ផ្សារ​បុ័ង​ស​ង្កី ខេត្តតាកែវ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ត្រឡប់​មក​ពី​ដើរ​លេង​ក្លិប​នៅ​ម្តុំ​កោះ​ពេជ្រ ហើយ​ដំបូង​ឡើយ​គ្នា​គាត់​មាន​ច្រើន​នាក់ តែ​ពួក​គាត់​បាន​សម្រាក​នៅ​ខណ្ឌមានជ័យ​ខ្លះ​ហើយ ចំណែកឯ​ជន​រង​គ្រោះ​ពីរ​នាក់​ខាងលើ គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ម៉ូតូ​របស់​គាត់​បាន​ដួល ហើយ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​៥​ម៉ូតូ គ្នា​ជិត​ដប់​នាក់ ដោយ​យក​ដាវ និង​កាំបិត មក​ដេញ​កា​.​ប់​ពួក​គាត់ ខណៈ​ពេល​ដែល​ពួក​គាត់​ដួល​ម៉ូតូ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​រត់​ចេញពី​ម៉ូតូ ចំណែក​ជន​ដៃដល់​ក៏​បាន​យក​ដាវ និង​កាំបិត​កា​.​ប់យក​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​បាត់ និង​យក​ដុំ​ថ្ម​វា​.​យ​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ខ្ទេច​តែ​ម្តង ហើយ​ជន​បង្ក​ខាងលើ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ ករណី​ជនសង្ស័យ​កា​.​ប់យក​ស្លាក​លេខ​ម៉ូតូ​ជន​រង​គ្រោះ​នោះ ក៏​មាន​ករណី​មួយទៀត គឺ​កា​.​ប់​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច ពណ៌​ស មិន​ចាំ​ស្លាក​លេខ នៅ​ម្តុំ​វត្ត​គោក​បញ្ជាន់ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ដែរ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លី​និ​ច​ឯកជន​សម្ភព​រស្មី ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ដោយ​សន្លប់​ស្តូកស្តឹង​ភ្លាម​ៗ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​កា​.​ប់យក​ស្លាក​លេខ​ម៉ូតូ បាន​នាំ​គ្នា​ដឹក​ម៉ូតូ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​២​ភ្លាម​ៗ រីឯ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​កា​.​ប់​ប្លន់​យក​ម៉ូតូ​យក​ទៅ​បាត់​នោះ មិន​ទាន់​ដាក់​ពាក្យបណ្ដឹង​នៅឡើយ ទេ ខណៈ​កំពុង​សង្គ្រោះ​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ