ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​២​ទីតាំង ឃាត់ខ្លួន​​១៧​នាក់ ក្នុង​ខណ្ឌដូនពេញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​អំពី​កា​រ​លប​លួច​បើក​ល្បែ​ក​ស៊ីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​ខណ្ឌ នៅ​វេ​លា​​ម៉ោង៣និង​៣០​នាទីរសៀល​​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​អោយ​លោក នី សា​មិត្ត ប្រធាន​ការិយាល័យ​សាធារណៈ និង​សណ្តាប់ធ្នាប់​ខណ្ឌ ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បាន​ចំនួន​២​ទីតាំង ក្នុងនោះ​ទីតាំង​ទី​១​-ផ្ទះ​លេខ​៦៣ ផ្លូវ​លេខ​៥៣ និង​ទីតាំង​ទី​២​-ផ្ទះ​លេខ​៦៩ ផ្លូវ​លេខ​៥៣ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា ទីតាំង​ខាងលើ​នេះ​ពិ​ត​ជា​បាន​បើក​ល្បែ​ង​​ស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​Online ដូច​សេចក្ដីរាយការណ៍​ប្រាកដ​មែន ក្រុមការងារ​សម្រេច ធ្វើការ​ដកហូត​សម្ភារៈ រួម​មាន​កុំព្យូទ័រ ទូរទស្សន៍ និង​សំភារៈ​មួយ​ចំនួន​ទៀត​ដែរ បម្រើ​អោយ​ការ​ប្រព្រឹត្ត​ល្បែងស៊ីសង​យក​ទៅ​រក្សា​ទុក នៅ​រដ្ឋបាល​ខណ្ឌដូនពេញ ចំពោះ​មនុស្ស​ចំនួន​១៧​នាក់ បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល ផ្សារ​ថ្មី​ទី​១ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ