ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលគេងទាំងឃ្លាន អាចមានបញ្ហាទាំងនេះ!

2 ឆ្នាំ មុន

តើអ្នកធ្លាប់ចូលគេងទាំងពោះឃ្លានដែរឬទេ? វាធ្វើឱ្យអ្នកពិបាកនឹងគេងលក់ណាស់ ដោយសារតែខួរក្បាលចេះតែចង់ទៅរកអាហារទទួលទាន។ ការចូលគេងទាំងឃ្លាននេះ គឺមិនល្អសម្រាប់សុខភាពឡើយ បើទោះបីជាអ្នកចង់សម្រកទម្ងន់ក៏ដោយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ផលប៉ះពាល់៣យ៉ាង ដែលបណ្តាលមកពីការចូលគេងទាំងឃ្លាន។ ១….

តើអ្នកធ្លាប់ចូលគេងទាំងពោះឃ្លានដែរឬទេ? វាធ្វើឱ្យអ្នកពិបាកនឹងគេងលក់ណាស់ ដោយសារតែខួរក្បាលចេះតែចង់ទៅរកអាហារទទួលទាន។ ការចូលគេងទាំងឃ្លាននេះ គឺមិនល្អសម្រាប់សុខភាពឡើយ បើទោះបីជាអ្នកចង់សម្រកទម្ងន់ក៏ដោយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ផលប៉ះពាល់៣យ៉ាង ដែលបណ្តាលមកពីការចូលគេងទាំងឃ្លាន។

១. មានអារម្មណ៍អស់កម្លាំង

អ្នកអាចនឹងមានអារម្មណ៍ថាអស់ថាមពល ឬគ្មានកម្លាំងខុសធម្មតានៅថ្ងៃបន្ទាប់ក្រោយពេលចូលគេងទាំងឃ្លានដោយមិនបានទទួលទានអាហារពេលល្ងាច។ ការឃ្លានមិនត្រឹមតែជះឥទ្ធិពលដល់ការគេងបានគ្រប់គ្រាន់ដែលជួយផ្ដល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែរាងកាយក៏នឹងមិនអាចទទួលបានថាមពលបន្ថែមដើម្បីបំពេញដំណើរការមុខងារផ្សេងៗផងដែរ ប្រសិនបើអ្នកមិនទទួលទានអាហារអ្វីសោះ។

២. កើនទម្ងន់

ប្រសិនបើអ្នកគិតថាការរំលងអាហារពេលល្ងាចអាចជួយឱ្យអ្នកស្គមជាងមុនចូរគិតម្ដងទៀត។ អ្នកជំនាញជាច្រើននិយាយថាការធ្វើបែបនេះតាមពិតទៅមានតែនាំឱ្យកើនទម្ងន់លើសដើមប៉ុណ្ណោះ។ នោះក៏ព្រោះតែការគេងមិនគ្រប់ដោយសារឃ្លានពន្យឺតដំណើរការដុតរំលាយអាហារក្នុងរាងកាយដែលនឹងបង្កផលប៉ះពាល់ដល់ទម្ងន់របស់អ្នក។ លើសពីនេះទៅទៀតកង្វះនៃការគេងជះឥទ្ធិពលដល់ចំណង់អាហារធ្វើឱ្យអ្នកឃ្លានខ្លាំង ហើយអាចនឹងទទួលទានច្រើនលើសមិនខាន។

៣. កើតបញ្ហាស្រ្តេស

ការគេងបានគ្រប់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ គឺចាំបាច់បំផុតសម្រាប់សុខភាពមនុស្សគ្រប់រូប ជាពិសេសចំពោះអ្នកដែលមានជីវិតពោរពេញដោយភាពស្ត្រេស។ នោះក៏ព្រោះតែការគេងគ្រប់គ្រាន់ផ្ដល់ឱ្យរាងកាយនិងអារម្មណ៍នូវភាពប្រសើរឡើង។ ទោះជាយ៉ាងណាយើងមិនអាចគេងបានស្កប់ឡើយប្រសិនបើចេះតែមានអារម្មណ៍ឃ្លាន។ ទន្ទឹមនឹងនេះភាពស្ត្រេសក៏មិនត្រូវបានកាត់បន្ថយឡើយ។ ដូច្នេះដើម្បីជាការប្រសើរចូរកុំចូលគេងទាំងឃ្លាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ