ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ ល្បែង​ជល់​មាន់​អើយ​… ជល់​ទាល់តែ​ដុះ​ស្លែ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ល្បែងភ្នាល់​ជល់​មាន់​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ក្នុងស្រុក​ក្រឡាញ់ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ហើយ​អ្នកស្រុក​នាំ​គ្នា​ងឿងឆ្ងល់​ថា ហេតុ​អ្វី​សមត្ថកិច្ច​មិនដឹង?

ខេត្តសៀមរាប ៖ ល្បែងភ្នាល់​ជល់​មាន់​ដុះ​ស្លែ​មួយ​កន្លែង​នៅ​ក្នុងស្រុក​ក្រឡាញ់ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ហើយ​អ្នកស្រុក​នាំ​គ្នា​ងឿងឆ្ងល់​ថា ហេតុ​អ្វី​សមត្ថកិច្ច​មិនដឹង?

ទីតាំង​បើក​ល្បែង​ខាងលើ​អ្នកស្រុក​ប្រាប់​ថា បាន​បើក​លេង​យ៉ាង​ដុះ​ស្លែ​ជា​យូរ​មក​ហើយ គឺ​ក្នុងភូមិ​សន់​ថន ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ចាប់​លេង​ថ្ងៃ​សុក្រ ដោយ​អ្នក​ញៀន​ល្បែង​នាំ​គ្នា​លេង​ចាក់​លុយ​ធំ​ៗ ព្រមទាំង​ហ៊ោ​រក​ញ្ច្រៀ​វ ដល់​ពេល​ចាញ់​ឈ្នះ​ម្តង​ៗ​ប្រៀប​បាន​ទីនោះ​ជា​កន្លែង​ផ្សារ​ត្រី​។

ប្រភព​ពី​អ្នក​ញៀន​ល្បែង​ម្នាក់​បាន​ប្រាប់​ថា ជើងកាង​បន​ល្បែង​នៅ​ទីនោះ ឈ្មោះ ភ័ត ភេទ​ប្រុស មិន​ទាន់​ស្គាល់​អាយុ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ទោ ចាន់ សា​រ៉េ​ត អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៤​និង​៥៦​នាទី ថ្ងៃ​ទី​៣០ កក្កដា ២០១៦ នេះ​ថា ចំពោះ​ករណី​មាន​ល្បែងភ្នាល់​ជល់​មាន់​នេះ លោក​បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ដេញ​រត់​រប៉ាត់រប៉ាយ​ម្តង​ហើយ​។ លោក​បន្ត​ថា ករណី​ភ្នាល់​ជល់​មាន់​ថ្ងៃនេះ លោក​ពុំ​បានដឹង​ទេ ព្រោះ​កន្លែង​ជល់​នោះ​វា​នៅ​ឆ្ងាយ​ពី​ស្រុក ដូច្នេះ​ចាំ​លោក​ហៅ​មេ​ប៉ុស្តិ៍​ទាំងអស់​មក​ព្រមាន​ម្តង​សិន បើ​ប៉ុស្តិ៍​ណា​នៅ​មាន​ល្បែងស៊ីសង ឬ​ភ្នាល់​ជល់​មាន់​ទៀត លោក​នឹង​រាយការណ៍​ទៅ​ថ្នាក់លើ​។