ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ខ្លាំង​ណាស់ ! មិន​គួរ​បាត់​បង់ជីវិត​សត្វ​ដ៏​កម្រ​នេះ​សោះ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ប្រទេស ពិសេស​ប្រជា​សហ​គម​អន្លង់​ផ្សោត​កាំ​ពី​នៅ​ខេត្តក្រចេះ​ពិតជា​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ខណៈ​ប្រជា​នេសាទ​បាន​ប្រទះ​ឃើញ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ប្រទេស ពិសេស​ប្រជា​សហ​គម​អន្លង់​ផ្សោត​កាំ​ពី​នៅ​ខេត្តក្រចេះ​ពិតជា​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ខណៈ​ប្រជា​នេសាទ​បាន​ប្រទះ​ឃើញ​សព​ត្រី​ផ្សោត​មេ​កូន​២​ក្បាល​ងាប់​ហើម​ស្អុយរលួយ​អណ្តែត​មក​ទើរ​នៅ​ច្រាំង​ទន្លេមេគង្គ​នៅ​ភូមិ​បុស​លាវ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ។

សាកសព​ត្រី​ផ្សោត​ញី​និង​មានកូន​តូច​មួយ​ក្បាល​ទៀត​ផង​នោះ​មិន​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ងាប់​ពី​ពេល​ណា​មក​នោះ​ទេ តែ​សាកសព​មាន​សភាព​ស្អុយ​ហើម​រលួយ​អណ្តែត​មក​ទើរ​ជាមួយ​គ្នា ដែល​គេ​ន្និ​ដ្ឋា​ន​ថា ផ្សោត​ញី​ផើម​មួយ​ក្បាល​នេះ​បាន​ងាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​បាន​ហើម​រហូត​ធ្លាយ​កូន​ចេញពី​ពោះ ។

ការ​ងាប់​សត្វ​ត្រី​ផ្សោត​ញី​សារ​ជា​ថ្មី​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​សោកស្តាយ​យ៉ាង​ពន់ពេក​ចំពោះ​ការ​បាត់បង់​អាយុជីវិត​ពពួក​ត្រី​ផ្សោត​ដ៏​កម្រ​នេះ និង​ថែម​ទាំង​មាន​កួន​ក្នុង​ផ្ទៃ​ទៀត​ផង​នោះ ដែល​តាម​ប៉ាន​ប្រមាណ​ថា មេមាន​ទម្ងន់​ជាង​១០០​គីឡូក្រាម ឯ​កូន​មាន​ទម្ងន់​ជាង​១​គីឡូក្រាម ។

មានការ​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​មាន​ត្រី​ផ្សោត​តូច ធំ ញី ឈ្មោល ចំនួន​៥​ក្បាល​ហើយ​ដែល បាន​ងាប់​ជា​បន្តបន្ទាប់​រាប់​ទាំង​ការ​ប្រទះ​ឃើញ​ត្រី​ផ្សោត​ញី​ដែល​មាន​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​លើក​នេះ ។ ជាមួយ​និង​ការ​ងាប់​ជា​បន្តបន្ទាប់​របស់​ត្រី​ផ្សោត​ដ៏​កម្រ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ទើរតែ​ទូ​ទាំង​ប្រទេស ពិសេស​ប្រច​ជា​ពលរដ្ឋ​នៅ​ខេត្តក្រចេះ ប្រជា​សហគមន៍​អន្លង់​ផ្សោត​កាំ​ពី​ដែល​បាន​របរ​ប្រចាំ​ថ្ងៃ​ពី​ភ្ញៀវ​បរទេស បាន​ទទូច​ស្នើ​ឲ្យ​អាជ្ញាធរ ក៏​ដូច​ជា​អង្គភាព​ពាក់ព័ន្ធ មាន​វិធានការ​រឹត​បន្តឹង​ឲ្យ​ខ្លាំង​លើ​ការ​អភិរក្ស ពិសេស​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​កំពុង​តែ​មាន​សកម្មភាព​លួច​ធ្វើ​នេសាទ​នៅ​ក្នុង​តំបន់ហាមឃាត់ និង​តំបន់​អភិរក្ស​មួយ​ចំនួន នៅ​ប៉ែក​ខាងលើ​ដង​ទ​ន្ល​មេគង្គ​ខេត្តក្រចេះ ៕