ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ច្រក​ទ្វារ​ព្រំដែន ដូច​បិទទ្វារ​កាស៊ីណូ​មួយ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុគ្គលិក កម្មករ កម្មការិនី បម្រើ​ការងារ​នៅ​កាស៊ីណូ CC Galaxy ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត ខេត្តស្វាយរៀង ចំនួន​១៦៨​នាក់ បាន​និង​កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍

ខេត្តស្វាយរៀង ៖ បុគ្គលិក កម្មករ កម្មការិនី បម្រើ​ការងារ​នៅ​កាស៊ីណូ CC Galaxy ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត ខេត្តស្វាយរៀង ចំនួន​១៦៨​នាក់ បាន​និង​កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​អាជ្ញាធរ​ខេត្តស្វាយរៀង បាន​សម្រេច​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​វៀតណាម (តានយ​) មិន​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​លេងល្បែង​ក្នុង​កាស៊ីណូ ដែល​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​នោះ ។

ក្រុម​បុគ្គលិក កម្មករ កម្មការិនី​កាស៊ីណូ បាន​សម្តែង​ការ​ខកចិត្ត​ថា ការ​បិទ​ច្រក​ទ្វារ​តាន​យ ពី​សំណាក់​អាជ្ញាធរ​ខេត្តស្វាយរៀង​នោះ មិន​ខុស​ពី​វាយ​បំបែក​ឆ្នាំងបាយ​របស់​កម្មករ​ខ្មែរ ឬ​ខ្ទប់​រន្ធ​ច្រមុះ​កម្មករ​មិន​ដកដង្ហើម​នោះ​ទេ ព្រោះថា ការ​បិទ​ច្រក​ទ្វារ​តាន​យ គឺ​ធ្វើ​ឲ្យ​កាស៊ីណូ CC Galaxy ជាប់​គាំង​មិន​ដំណើរការ ហើយ​បុគ្គលិក កម្មករ កម្មការិនី​ប្រុស ស្រី​អត់​ការងារ​ធ្វើ ជា​ហេតុ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ខ្លាំង​ណាស់ ។

ដោយ​ប្រឈម​មុខ និង​បញ្ហា​ដូច្នេះ ទើប​បានជា​ក្រុម​បុគ្គលិក កម្មករ កម្មការិនី​នៃ​កាស៊ីណូ​ខាងលើ​នេះ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​លើ​ពាក្យ​ស្នើ​សុំ​ដាក់​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​សម្ដេច​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្តស្វាយរៀង ជួយ​សម្រួល​ក្នុង​ការ​បើក​ច្រក​ទ្វារ​តាន​យ នេះ​ឡើង​វិញ។