ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ល្មិច​ ឬ​អណ្តើក​សមុទ្រ​ដ៏ធំ​មួយ​ក្បាល​ ត្រូវ​បាន​លែង​​ក្នុង​សមុទ្រ​​វិញ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​

ខេត្តព្រះសីហនុ ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះ​សីហ​នុ បាន​នាំ​យក​សត្វ​ល្មិច​ ឬ​អណ្តើក​សមុទ្រ​ទម្ងន់​ធ្ងន់​មួយ​ក្បាល​ទៀត​ហើយ​ទៅ​លែង​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ ដែល​ជា​ការ​លែង​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​លើក​ទី​១៣១​។

គ្រប់ពេល​ដែល​នាំ​យក​ទៅ​ព្រ​លែង​ម្តង​ៗ លោក​ឧកញ៉ា ទៀ វិចិត្រ តែងតែមាន​កឹ​ប​សៀ​លតា​ម​បច្ចេកទេស សម្គាល់​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ដែល​ត្រូវ​បាន​លែង​ក្នុង​សមុទ្រ​ ដែល​ជា​សញ្ញា​សម្គាល់​ក្នុង​គោលការណ៍​អភិរក្ស​សត្វ​សមុទ្រ​កម្រ​ជា​អន្តរជាតិ​ហើយ​សៀ​ល​ដែល​កឹ​ប​លើ​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​មួយ​នេះ​គឺ KH0393​។

លោក​ឧកញ៉ា ទៀ វិចិត្រ មាន​ប្រសាសន៍​ថា​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ និង​សត្វ​ក្រាស់ ដែល​លោក​ឧកញ៉ា ទទួល​ពី​អ្នកនេសាទ​ភាគច្រើន គឺ​មិន​ទាន់​មាន​កឹ​ប​សៀ​ល​នោះ​ទេ ទើប​លោក​ឧកញ៉ា​បាន​រៀបចំ​ធ្វើការ​កឹ​ប​សៀ​ល​រាល់ពេល​មុន​​លែង​ចូល​ក្នុង​សមុទ្រ ហើយ​ការ​កឹ​ប​សៀ​ល​សម្គាល់​បែប​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​អភិរក្ស​សត្វ​សមុទ្រ​កម្រ​ជា​អន្តរជាតិ ដោយសារ​ថា​ប្រសិនបើ​មានការ​នេសាទ​បាន​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ដែល​ឃើញ​មាន​កឹ​ប​សៀ​ល​សម្គាល់​អ្នកនេសាទ​នៅ​ក្នុង​ប្រទេស​យើង​ឬ​អ្នកនេសាទ​តាម​បណ្តា​ប្រទេស​នានា នឹង​ព្រ​លែង​ចូល​ក្នុង​សមុទ្រ​វិញ មិន​សម្លា.ប់​ឬ​លក់ដូរ​ធ្វើ​អាជីវកម្ម​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នកនេសាទ​ភាគច្រើន​ពេល​នេសាទ​បាន​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ បាន​នាំ​យក​មក​ប្រគល់​ជូន​លោក​ឧកញ៉ា ទៀ វិចិត្រ ជា​បន្តបន្ទាប់​ដើម្បី​​លែង​ក្នុង​សមុទ្រ​វិញ ក្នុង​នោះ​លោក​ឧកញ៉ា ទៀ វិចិត្រ ក៍បាន​ថ្លែងអំណរគុណ​ដល់​ស្មារតី​សហការ​របស់​បងប្អូន​អ្នកនេសាទ ដែល​ចូលរួម​ជួយ​ការពារ​អភិរក្ស​សត្វ​សមុទ្រ​កម្រ​ជាស​កល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ