រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោ.ភលើទំនុកចិត្ត កិបកេង និងក្លែងត្រា។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឡាច សុខអ៊ាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអង្គ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួននៅចំណុចកាហ្វេ AMAZON ជិតផ្សារឃ្លាំងរំសេវថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកព័តមាននេះ