ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​កំពុងជិះម៉ូតូសុខៗ ត្រូវបុរស៣នាក់ឆ្មក់​បានសម្រេច​ម្តុំស្ពានអាកាសស្ទឹងមានជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​បាន​សំរេច​

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​បាន​សំរេច​បណ្ដាល​ឱ្យ​​ស្ត្រីរងគ្រោះ​​ម៉ូតូ​ដួល​រង​របួសស្រាល បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភ​: ឆ្នាំ ២០២២ ​នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ អេ​ង វ​ណ្ណី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ​ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ជាអ្នកបើកបរ​​ម៉ូតូ​១​​គ្រឿង​ ព​ណ៍​ស ពាក់​ស្លាក​លេខ ​ស្ទឹង​ត្រែង ​១C-៩៣០១ ។​

ស្ត្រីរងគ្រោះ​​​ខាងលើ​បាន​​​ឱ្យ​ដឹង​​ថា មុនពេល​​កើតហេតុ​ គាត់​ជិះ​ម៉ូតូ​១​​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ពី​ផ្សារ​សុ​វ​ណ្ណា​ឡើង​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ លុះ​ពេល​មក​ដល់​ចំណុច​ផ្លូវបំបែក​ស្ពាន​បត់​ឆ្វេង​សំដៅ​ទៅ​ផ្លូវ​២១៧ ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ស្គូ​​ពី​ ​ស៊េរី​ឆ្នាំ​២០២២ មិន​ចាំ​ស្លាក​លេខ​ ចំនួន​២​គ្រឿង តាម​ពីក្រោយ​រួច ​ក្នុង​​នោះ​​ជនសង្ស័យ​ម្នាក់​ក្នុង​​ចំណោម​បក្ខពួក​៣​នាក់​ ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​ ដែល​គាត់​បាន​ស្ពាយ​នៅ​ជាប់​ខ្លួន​យក​ទៅ​បាត់ ចំណែក​គាត់​ដួល​ម៉ូតូ​រង​របួស​រលាត់​ដៃជើង​និង​បាន​ទូរស័ព្ទ​អោយ​គ្រួសារ​មក​ជួយ​យក​ម៉ូតូ​ដឹក​ទៅមន្ទីរ​ពេទ្យ​ដើម្បី​លាង​របួស​ ហើយ​មិន​ទាន់​​ទៅ​ដាក់​ពាក្យបណ្ដឹង​ទេ ។

​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​បន្ត​​ថា នៅ​ក្នុង​កាបូប​មាន​តែ​លុយ​៣​ម៉ឺន​រៀល​, កាត​ATM​ និង​​កាត​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ៕

ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​កន្លែង​កើតហេតុ​​បាន​និយាយ​ថា ករណី​ចោរកម្ម​ភាគច្រើន​នៅ​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ ទីតាំង​មិន​ច្រើន​ដែល​ធ្លាប់​ឃើញ​ព័​ត៍​មាន​ផ្សព្វផ្សាយ​នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ, ​ស្ពាន​ស្ទឹង​មាន​ជ័យ​, នៅ​ក្រោម​ស្ពាន​អាកាស​ក្រោម​ដី​ និង​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សូម​ឱ្យ​​សមត្ថកិច្ច​​ជួយ​បង្ក្រាប​ក្រុម​ចោរ​លួច​ឆ.ក់ ​ទាំងនោះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ