ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​ប្រើ​ប្រមោយ​គ្រវែង​ដុំ​ថ្ម​ ត្រូវ​ក្មេង​ស្រី​​​ម្នាក់​ស្លា.ប់

7 ឆ្នាំ មុន

BBC ផ្សាយ​ថា កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​ស្លា.ប់​ដោយសារ​ដំរី​ប្រើ​ប្រមោយ​គ្រវែង​ដុំ​ថ្ម​ចេញពី​ក្រោល​ក្នុង​សួនសត្វ «Rabat» ប្រទេស​ម៉ា​រ៉ុ​ក ត្រូវ​ចំ​លើ​រូប​នាង ខណៈ​ស្ថិត​ក្នុង​ចំណោម​អ្នកទេសចរ​ជា​ច្រើន​នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

BBC ផ្សាយ​ថា កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយសារ​ដំរី​ប្រើ​ប្រមោយ​គ្រវែង​ដុំ​ថ្ម​ចេញពី​ក្រោល​ក្នុង​សួនសត្វ «Rabat» ប្រទេស​​​ម៉ា​រ៉ុ​ក ត្រូវ​ចំ​លើ​រូប​នាង ខណៈ​ស្ថិត​ក្នុង​ចំណោម​អ្នកទេសចរ​ជា​ច្រើន​នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

សួនសត្វ​បញ្ជាក់​ថា ដុំ​ថ្ម​ត្រូវ​ដំរី​គ្រវែង​ចេញពី​ក្រោល​រំលង​ប្រឡាយ​ទឹក​ខណ្ឌ​ចែក​រវាង​ដំរី​និង​អ្នក​ទស្សនា ។ កុមារី​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ។

សួនសត្វ​បញ្ជាក់​ថា ក្រោល​ដំរី​សាងសង់​តាម​ក្បួនខ្នាត​ត្រឹមត្រូវ ។ ចំពោះ​គ្រោះអាក្រក់​នោះ​កើតឡើង​ដោយ​នឹក​ស្មាន​មិន​ដល់ ។
លោក Phyllis Lee នាយក​ផ្នែក​វិទ្យាសាស្ត្រ​របស់​មូលនិធិ​ដំរី «Amboseli» បញ្ជាក់​ថា «​មូលហេតុ​ដែល​ដំរី​ប្រើ​ប្រមោយ​គ្រវែង​ដុំ​ថ្ម​ទៅ​ចំ​ក្មេង​ស្រី​នោះ គឺជា​រឿង​ខុស​ប្រក្រតី ។

វា​អាច​កើតឡើង​បាន​នៅ​ពេល​វា​ខឹង ឬ​ធុញថប់ ។ យោបល់​របស់ខ្ញុំ វា​មិន​បាន​តម្រង់​គោលដៅ​ទៅ​លើ​ក្មេង​ស្រី​ទេ ប៉ុន្តែ​វា​បង្ហាញ​ឱ្យ​ឃើញ​ពី​កំហឹង​ហើយ​អ្នក​មិន​អាច​ប៉ាន់​ប្រមាណ​បាន​ថា តើ​សត្វ​ដែល​ត្រូវ​ឃុំឃាំង​នឹង​ធ្វើ​អ្វីខ្លះ ?​» ៕