ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីក្មេងម្នាក់ ខឹងសង្សារ​ ទារយកទូរស័ព្ទវិញ ប៉ុនប៉ងលោតទឹក នៅស្ពានជ្រោយចង្វារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ឈ្លោះគ្នាជាមួយសង្សារ ត្រូវសង្សារទារយកទូរស័ព្ទ ដែលទិញឲ្យប្រើ យកទៅវិញ ធ្វើអោយនាងខឹង មានគំនិតគិតខ្លី ជិះកង់បី ពីផ្សារជម្ពូវ័ន្ត…

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ឈ្លោះគ្នាជាមួយសង្សារ ត្រូវសង្សារទារយកទូរស័ព្ទ ដែលទិញឲ្យប្រើ យកទៅវិញ ធ្វើអោយនាងខឹង មានគំនិតគិតខ្លី ជិះកង់បី ពីផ្សារជម្ពូវ័ន្ត មកស្ពានជ្រោយចង្វារ ប៉ុនប៉ងបញ្ច.ប់ជីវិត។ តែមិនបាន​សម្រេច។ ហេតុការណ៍នេះ កើតឡើង កាលពី​ម៉ោង ១២ និង ៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​។

​នារីដែលប៉ុនប៉ងលោតទឹក មិនបានសម្រេចនោះ មានឈ្មោះ ស្រីមាន អាយុ ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅម្តុំផ្សារជម្ពូវ័ន្ត។ នាង បានប្រាប់ថា នាង និងសង្សារ ឈ្មោះ លៀង បានទាក់ទងស្គាល់គ្នា រយៈពេលជិត ២ឆ្នាំ។ ដោយអាណាព្យាបាលទាំងសង្ខាងក៏ដឹងលឺផងដែរ ហើយពួកគេ នឹងរៀបការជាមួយគ្នា នៅឆ្នាំក្រោយ។

ស្ត្រីដដែល បន្តទៀតថា រយៈពេលទាក់ទងស្គាល់គ្នា នាងលះបង់ច្រើនណាស់។ មិនថា ការងារ ក៏នាង​ជាអ្នករកអោយ​​សង្សារ ធ្វើ។ លុយផ្តល់អោយចាយមិនដែរខ្វះ។ អ្វីដែលនាងចង់បាន គឺក្តីស្រលាញ់ពី​សង្សាររបស់នាង។ តែផ្ទុយពីការរំពឹង គឺសង្សារនាង តែងរករឿងឈ្លោះប្រកែកគ្នា សឹងតែរាល់ថ្ងៃ។ មុនពេល​កើតហេតុ សង្សារនាង បានឈ្លោះប្រកែកជាមួយនាង និងបានឆក់ទូរស័ព្ទដៃ ដែលសង្សារនាង អោយប្រើនោះ ត្រលប់ទៅវិញ ថែមទាំងប្រើពាក្យ មិនសមរម្យដាក់នាងទៀតផង។ នៅមានរឿងច្រើនទៀត (តែនាងមិនអាច​ប្រាប់បាន) ដែលសង្សារនាង ធ្វើដាក់នាង ធ្វើអោយនាងគ្រាំគ្រា ពិបាកចិត្ត ស្ទើររាល់ រហូតនាងគិតអ្វីមិនចេញ ក៏សម្រេចចិត្ត ជិះម៉ូតូកង់បី ពីផ្ទះជួល នៅ​ម្តុំផ្សារជម្ពូវ័ន្ត មកស្ពានជ្រោយចង្វារ គោលបំណង លោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារមានប្រជាពលរដ្ឋ ឃាត់ទាន់។

បន្ទាប់ពីនារីខាងលើ ប៉ុនប៉ងលោតទឹកបញ្ច.ប់ជីវិត តែមិនបានសម្រេច គឺប្រជាពលរដ្ឋ បានឃាត់នាង និងនាំទៅ​កាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វារ អោយសមត្ថកិច្ចជួយអន្តរាគមន៍ លួងលោម ទើបអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ដោយមានប្រជាពលរដ្ឋចិត្តល្អ ចំនួន២នាក់ស្រីៗ ស្ម័គ្រចិត្ត ជួយជូននារី ត្រលប់ទៅផ្ទះវិញ ដោយសុវត្ថិភាព៕ យឹម ឈឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ