ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ អ្នក​ទៅ​ព្យាបាល​ជំងឺ និង​អ្នក​ដើរ​ទិញ​ទំនិញ​នៅ​ថៃ​កាន់តែ​ងាយស្រួល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ​បាន​ផ្តល់​ម៉ោង​ពេលវេលា​នៃ​ការ​ហោះហើរ​រួច​ហើយ​ទៅ​ឲ្យ​អាកាសចរណ៍​ថ្មី​មួយ​របស់​ប្រទេស​ថៃ ឈ្មោះ Thai Vietjet Air ក្នុង​ការ​ហោះហើរ​ពី​បាងកក​ភ្នំពេញ ភ្នំពេញ​បាងកក ៣​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​។…

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ​បាន​ផ្តល់​ម៉ោង​ពេលវេលា​នៃ​ការ​ហោះហើរ​រួច​ហើយ​ទៅ​ឲ្យ​អាកាសចរណ៍​ថ្មី​មួយ​របស់​ប្រទេស​ថៃ ឈ្មោះ Thai Vietjet Air ក្នុង​ការ​ហោះហើរ​ពី​បាងកក​ភ្នំពេញ ភ្នំពេញ​បាងកក ៣​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​។ ក្រុមហ៊ុន​អាកាសចរណ៍ ថ្មី​មួយ​នេះ​នឹង​ផ្តើម​អាជីវកម្ម​កម្ពុជា​ថៃ ថៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦​មិ​នា​ឆ្នាំ​២០២២​ខាង​មុខ​នេះ ​។

លោកស្រី ឆាយ​ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ចូល​មក​ផ្តល់​សេវា​ដឹក​ភ្ញៀវ​ទេសចរណ៍​របស់ Thai Vietjet Air ពី​ទីក្រុង​បាងកក​មក​ទីក្រុង​ភ្នំពេញ នឹង ធ្វើ​ឱ្យ​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ដែល​ពាក់ព័ន្ធ មាន​ក្តី​សង្ឃឹម ត្រេកអរ​និង​ស្វាគមន៍​។ លោកស្រី​ថា ប្រតិបត្តិ​ករ​ទេសចរណ៍ ប្រាថ្នា​ចង់បាន​ជើងហោះហើរ​ច្រើន​និង​សម្បូរ​បែប​ដើម្បី​ផ្តល់​ជម្រើស​ដល់​ភ្ញៀវ​ទេសចរ​ ។

លោកស្រី​បាន​ឲ្យ​ដឹង​ការ​បើក​ជើងហោះហើរ​ថ្មី​នេះ ក៍​នឹង​ផ្តល់​ភាព​ងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក​មាននៅ​ក្នុង​គោលបំណង​ព្យាបាល​ជំងឺ​,​ទៅ​ទិញ​ឥ​វ៉ា​ន់​ឬ​ដើរ​កម្សាន្ត ផង​ដែរ​ ។

«​ខ្ញុំ​សង្ឃឹមថា​នៅ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ចូល​មក​យើង​នឹង​មានការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ឱ្យ​បាន​ច្រើន ហើយ​រូបភាព​នៃ​ការ​ហោះហើរ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​បង្ហាញ​ពី​ភាព​វេជ្ជ​មាន​និង​ការ​វិវត្តន៍​ឆ្ពោះទៅ​មុខ​រហូត​សម្រាប់​កម្ពុជា​។​ជា​រូ​ម​វត្តមាន​របស់​ក្រុមហ៊ុន Thai Vietjet Air បាន​ធ្វើ​ឱ្យ​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​មាន​ក្តី​រំពឹង​ច្រើន ធ្វើ​ឱ្យ​ពួក​គាត់​មាន​ប្រតិបត្តិការ​ច្រើន​ជាង​មុន​ ។ ​លើស​ពី​នេះ​និង​ធ្វើ​ឱ្យ​អ្នកទេសចរ​ទាំង​នៅ​ក្នុងស្រុក​និង​ក្រៅប្រទេស​មាន​ជម្រើស​កាន់តែ​ច្រើន​»​នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី ឆាយ ស៊ី​វលី​ន ​។

អ្នកស្រី ខៃ​ចិន្តា អនុប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​មើលឃើញ​ថា​នៅ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ដែល​ត្រៀម​បើ​ការ​ហោះហើរ​មក​កាន់​កម្ពុជា​ខាង​មុខ​នេះ​វា​ជា​ចំណុច​ល្អ វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ស្រុក​ខ្មែរ​បន្ថែម​ទៀត ។​កាលណា​មាន​ជើង​យន្តហោះ​តិចតួច វា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ស្រុក​ខ្មែរ​ក៏​មាន​ចំនួន​តិចតួច ដូចនេះ​កាលណា​ប្រទេស​មួយ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន​និង​ធ្វើ​ឱ្យ​ប្រទេស​មួយ​នោះ​ទទួល​បាន​ភ្ញៀវ​បរទេស​កាន់តែ​ច្រើន ​។

អ្នកស្រី​អនុប្រធាន​សមាគម​សណ្ឋាគារ​សង្កត់ធ្ងន់​ថា​«​ក្នុង​នាម​អ្នករក​ស៊ីក្នុង​វិស័យ​សណ្ឋាគារ​យើង​មាន​ក្តី​សង្ឃឹមថានឹង​ទទួល​បាន​ប្រយោជន៍​មួយ​ចំនួន តាម​រយៈ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ស្រុក​ខ្មែរ​តាម​រយៈ​ក្រុមហ៊ុន​ថ្មី​នេះ​នៅ​ពេល​បាន​ដឹក​ភ្ញៀវ​មក​លេង​ស្រុក​ខ្មែរ​ដែល​ត្រូវការ​ស្នាក់​នៅ​និង​មានការ​បន្ទប់​ស្នាក់​នៅ​និង​ការ​ហូប​ចុក​រួម​និង​សេវាកម្ម​ទេសចរណ៍​ផ្សេង​» ៕

អត្ថបទសរសេរ ដោយ