ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជីកដី​ធ្វើ​ផ្លូវ​ ក៏ប្រទះឃើញ​គ្រាប់​​បែក

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង៖ គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ប្រ​ភេទ MK82 ដែល​បន្សល់ទុ​ក​ពី​សម័យ​សង្គ្រាម ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះឃើញ​ និង​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ី​ម៉ាក់​ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ទៅ​ជីក​យក​កាលពី​រសៀល​​ថ្ងៃ​ទី១៧ ខែកុម្ភៈ​ ​នៅក្នុង​ភូមិ​ឧកញ៉ា​ប៉ា​ង ឃុំ​លង្វែក…

ខេត្ត​កំពង់ឆ្នាំង៖ គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ប្រ​ភេទ MK82 ដែល​បន្សល់ទុ​ក​ពី​សម័យ​សង្គ្រាម ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះឃើញ​ និង​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ី​ម៉ាក់​ខេត្ត​កំពង់ឆ្នាំង ហើយ​បាន​ទៅ​ជីក​យក​កាលពី​រសៀល​​ថ្ងៃ​ទី១៧ ខែកុម្ភៈ​ ​នៅក្នុង​ភូមិ​ឧកញ៉ា​ប៉ា​ង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡា​ច​។

លោក នន ស៊ី​ណាត​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡា​ច បាន​ឲ្យដឹង​នៅ​រសៀល​ថ្ងៃទី១៨ ខែកុម្ភៈ​នេះ ថា​ប្រជា​វពលរដ្ឋ​ជីកដី​ដឹក​ចាក់​ផ្លូវ ក៏បាន​ប្រទះឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ប្រភេទ MK.82 មួយ​គ្រាប់​ដែល​បាន​បន្សល់​ពី​សម័យ​សង្រ្គាម​ហើយក៏​បាន​រាយការណ៍​មក​សមត្ថ​កិច្ច​នគរបាល និង​បន្ត​ទៅ​អង្គភាព​ស៊ី​ម៉ាក់​ទើប​អង្គ​ភាព CMAC មក​យក​គ្រាប់​នោះ​ទៅ​ទុក​ឬ​បន្សាប ​ដើម្បី​ការពារ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។

អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ក៏បាន​បញ្ជាក់​ទៀត​ថា​នេះ​មិនមែ​ន​ជា​លើក​ទីមួយទេ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់ បែក​ទម្លាក់​ពីលើ​យន្តហោះគ្រាប់មីន មក​គ្រាប់​កាំភ្លើង​ត្បា​ល់ ព្រមទាំង​អាវុធយុទ្ធភណ្ឌ​មិន
ទាន់​ផ្ទុះ ដែល​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​និង​រាយការណ៍​ទៅ​អង្គភាព​ស៊ី​ម៉ាក់ ហើយក៏មិនមែន​តែ​ស្រុក​កំពង់​​ត្រឡាច​ទេ ​គឺ​មាន​ស្រុក​បរិបូណ៌ ស្រុក​កំពង់លែង និង​ស្រុក​រលាប្អៀរ​ជាដើម ធ្លាប់​បាន​ប្រទះឃើញ​គ្រាប់​ជាច្រើន​ប្រភេទ​និង​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ី​ម៉ាក់​ដែ​រ​ដូចជា​គ្រាប់ 80 មី​លី​ម៉ែត្រ​ចំនួន2គ្រាប់.គ្រាប់ 60 មី​លី​ម៉ែត្រ​ចំនួន 3 គ្រាប់.គ្រាប់PG 7 ចំនួន1គ្រាប់​និង​គ្រាប់​កាំភ្លើង​ត្បាល់ 81 mm 1គ្រាប់​ផង​ដែ​រ ដែល​គ្រាប់​ទាំងនោះ​បាន​ហៅ​ឲ្យ​មន្ត្រី​ស៊ី​ម៉ាក់​ទៅ​ប្រមូល​យក​ទៅ​រក្សាទុក​ឬ​យក​ទៅបាត់​សាប​អស់ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ